ថ្មីៗនេះ ម៉ូតូថ្មីមួយទៀតរបស់ក្រុមហ៊ុន Honda ត្រូវបានដាក់ចរាចរលក់ក្នុងទីផ្សារកម្ពុជា ជាមួយរាងតូចច្រឡឹង មានកម្លាំង 110 cc បំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ផ្ដល់នូវសុវត្ថិភាពក្នុងកាបើកបរ និងជួយសន្សំសំចៃសាំងបានច្រើន ដោយ1លីត្រសាំងអាចជិះបានដល់ជាង 60 គីឡូម៉ែត្រឯណោះ។
ម៉ូតូ Honda Beat ឆ្នាំ 2018 នេះ បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃចំនួន 3 គឺ បច្ចេកវិទ្យា eSP ដែលជួយឱ្យកម្លាំងម៉ាស៊ីនស្ទុះខ្លាំង បច្ចេកវិទ្យាសន្សំសំចៃថាមពលស្វ័យប្រវត្តិ ដោយវានឹងពន្លត់ម៉ាស៊ីន ពេលដែលម៉ូតូឈប់លើសពី 3 វិនាទី និងចុងក្រោយក្រោយបច្ចេកវិទ្យាហ្រ្វាំង Combi Break ដែលផ្ដល់នូវសុខសុវត្ថិភាពពេលបើកបរ និងពេលចាប់ហ្រ្វាំងខណៈមានបញ្ហាប្រថុចញ៉ុចណាមួយ ហើយក៏មានបំពាក់នូវប្រព័ន្ធបញ្ឆេះម៉ាស៊ីនថ្មី គ្មានសំឡេងរំខាន និងធន់នឹងការប្រើប្រាស់។
លក្ខណៈសម្បត្តិផ្សេងៗទៀត
- ប្រភេទម៉ាស៊ីន ជំនាន់ទី 4 SOHC
- មានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ប្រភេទ eSP
- ចំណុះប្រេងឥន្ធនៈ 4 លីត្រ
- ប្រេងម៉ាស៊ីន ចំណុះ 7 លីត្រ
- មានហ្វ្រាំងដៃ ការពារការរអិលពេលចត
- កង់ថ្មីមិនមានពោះវៀនខាងក្នុង
- កុងទ័រល្បឿនបែបឌីជីថល
- មានកន្លែងបិទសោការពារការបាត់បង់
- ប្រអប់ដាក់សម្ភារក្រោមកែបម៉ូតូទំហំ 11 លីត្រ
- ភ្លើងមុខ-ក្រោយភ្លឺច្បាស់ល្អ
- មានបច្ចេកវិទ្យាទំនើបគឺ ល្បឿនខ្លាំង (ESP) ប្រព័ន្ធហ្វ្រាំង Combi Brake System, ម៉ាស៊ីនរលត់ពេលឈប់លើស 3 វិនាទី (Idling Stop) និងបញ្ឆេះម៉ាស៊ីនគ្មានសំឡេង (ACG Starter)
- ចំពោះតម្លៃ គឺប្រហែលជាជាង 1700 ដុល្លារ៕