នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យកុមារប្រមាណ 42 ទៅ66លាននាក់ ត្រូវធ្លាក់ជ្រៅទៅក្នុងភាពក្រី ខណៈកុមារជាច្រើនផ្សេងទៀតកំពុងជួបបញ្ហាសុវត្ថិភាពចំពោះបញ្ហាអំពើហិង្សាទាំងក្នុង និងក្រៅប្រព័ន្ធអ៊ីនធើណិត។
ពាក់ព័ន្ធនឹងបញ្ហានេះអង្គការ World Vision បានបញ្ជាក់ថា អាណាព្យាបាល ឬមនុស្សធំអាចជួយកុមារក្នុងការរក្សាសុវត្ថិភាពពួកគេបានដោយវិធីជាច្រើន។ ក្នុងនោះចំណុចសំខាន់ទី1 គឺយើងអាចជួយកុមារក្នុងការមើល ឬទាញយកខ្លឹមសារអប់រំពីប្រភពផ្លូវការដូចជា Facebook Page របស់ក្រសួងអប់រំ យុវជន និងកីឡា ឬសាលារបស់កុមារ។ បន្ថែមពីលើនេះអាណាព្យាបាលគួរបង្កើនវិន័យសម្រាប់កុមារក្នុងការប្រើប្រាស់អ៊ីនធិណិត ដូចជាការកំណត់ពេលវេលា និងគោលបំណងជាដើម។
ប្រសិនបើកុមារចូលចិត្តលេងហ្គេម អាណាព្យាបាលគួរកំណត់ព័ត៌មានឯកជនភាពឱ្យបានតឹងរឹងក្នុងកម្មវិធី ឬហ្គេម ទូរស័ព្ទ ឬ Tablet ដែលកុមារប្រើប្រាស់។ បន្ថែំពីលើនេះគួរបិទកាមេរ៉ាកុំព្យូទ័រ ទូរសព្ទ ឬ Tablet ពេលមិនត្រូវការប្រើប្រាស់ ព្រំទាំងអស់ “SafeSearch Filter” ក្នុង Google Search Setting ដើម្បីបិទបាំងពីខ្លឹមសារអាសអាភាសក្នុងករណីកុមារចូលទៅដោយចៃដន្យ។
អាណាព្យាបាលក៏គួរប្រាប់កុមារកុំឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅមនុស្សមិនស្គាល់ក្នុងអ៊ីនធើណិត និងរំឮកពួកគេឱ្យជជែកជាមួយឪពុកម្តាយក្នុងករណីមានបញ្ហាមិនប្រក្រតីក្នុងអ៊ីនធើណិត៕