ក្រសួងសុខាភិបាលនៃកម្ពុជាបានប្រកាសអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសឡើងវិញហើយនៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020នេះ។
នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សូមធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺ Covid-19 សម្រាប់អ្នកដំណើរទាំងអស់តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជាដូចជា និរាករណ៍ការផ្អាកមិនឱ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី 14 និង15 ខែមីនា ឆ្នាំ2020៕