Skip to content

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​ដោយ​សារ​ COVID-19

មិន​ត្រឹម​តែ​ Thai Airways នោះ​ទេ ដែលកំពុង​ជួប​ការ​លំបាក​ខ្លាំង​​ បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត​ ក៏​កំពុង​ជួប​បញ្ហា​ធំ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សារ​វីរុស​COVID-19នេះ​ដែរ​។

>ព័ត៌មាន​ទាក់ទង៖ ថៃ​៖ ក្រុម​ហ៊ុន​ Thai Airways កំពុង​ត្រៀម​ខ្លួន​ដើម្បី​ “ក្ស័យ​ធន”

ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ថៃ

នៅ​ប្រទេស​ថៃ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​ បាន​ឱ្យ​ដឹង​ថា “ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ដឹក​ជញ្ជូន​ រួម​នឹង​ស្ថាប័ន​តាម​ដាន​ Thai Airways ក្នុងនាម​ជា​ក្រុម​ហ៊ុន​រដ្ឋ​ បាន​ពិភាក្សា​គ្នា​រួច​ហើយ​ដើម្បី​លើក​ឡើង​អំពី​ផែន​ការ​រុះ​រើ​ និង​បង្កើត​ឡើង​វិញនូវ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways។

មុន​នេះ យោង​តាម​ទិន្នន័យ​ពី​នាយក​ដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ថៃ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways បាន​​​ខាត​បង់​​ 2.11​ពាន់​លាន​បាតនៅ​ក្នុង​ឆ្នាំ​2017 ឡើង​ដល់​11.6​ពាន់​លាន​បាត​នៅក្នុង​ឆ្នាំ​2018 និង​12​ពាន់​លាន​បាត​ ដែល​ស្មើ​នឹង​374,299,650​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ​2019។

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​ដោយ​សារ​ COVID-19កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ ក្រុម​ហ៊ុន​ Thai Airways បាន​ស្នើ​សុំ​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​10​ពាន់​លាន​បាត​ (307​លាន​ដុល្លារ​)​ ពី​រាជ​រដ្ឋាភិបាល​ថៃ​ដើម្បី​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក​ចំនួន​1ខែ​ ព្រោះ​តែ​ COVID-19។ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ស្នើ​ឱ្យ​មាន​​ការ​អនុម័ត​​ផ្ដល់​​ប្រាក់​កម្ចី​ចំនួន​70​ពាន់​លាន​បាត​ (ជាង​ 2,183,414,000ដុល្លារ​អាមេរិក​) ផ្សេង​ទៀត​ ដោយ​មាន​ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្នក​ធានា​ ដើម្បី​អាច​បន្ត​សកម្ម​ភាព​ជំនួញ​ទៅ​មុខ​ទៀត​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ឥណ្ឌូនេស៊ី

ទន្ទឹម​នឹង​ក្រុមហ៊ុន​ថៃ ក្រុម​ហ៊ុន​ដឹកជញ្ជូន​​ឥណ្ឌូនេស៊ី ឈ្មោះ​ Garuda Indonesia បានព្យួរ​ការ​ងារ​​រយៈ​ពេល​3ខែ​ចំពោះ​​បុគ្គលិក​ប្រមាណ​ជា​800​នាក់​ រាប់ចាប់​ពី​ថ្ងៃទី​14​ឧសភាតទៅ​ នៅក្នុង​ស្ថាន​ភាព​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​ស្វះស្វែង​រក​វិធី​ “ការ​ពារ​ជីវិត” ក្នុង​សម័យ​ COVID-19 នេះ​។

នាយកប្រតិ​បត្តិ​​ក្រុម​ហ៊ុន Garuda Indonesia លោក Irfan Setiaputra ថ្លែង​ថា វិធានការ​នេះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏លំបាក​ ប៉ុន្តែ​​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ដើម្បី​ធានាចំពោះ​​វត្តមាន​របស់​ក្រុម​ហ៊ុន​ មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ជា​ធម្មតា​។ “យើង​​សម្រេច​ធ្វើ​បែប​នេះ​ បន្ទាប់​ពី​បាន​សិក្សា​លម្អិត​ទៅលើ​បុគ្គលិក​ និង​ផលប្រយោជន៍​របស់​ក្រុម​ហ៊ុន​ ដើម្បី​ជៀស​វាង​ការ​បញ្ឈប់​បុគ្គលិក​ពី​ការ​ងារ​” នេះ​បើ​តាម​លោក Irfan Setiaputra ដែល​បាន​ថ្លែង​​កាល​ពី​ថ្ងៃទី​17​ឧសភា​កន្លង​ទៅ​។

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​ដោយ​សារ​ COVID-19COVID-19 បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុនអាកាស​ចរណ៍ Garuda Indonesia ត្រូវ​ចត​យន្ត​ហោះ​ចំនួន​100​គ្រឿង​ក្នុង​ចំណោម​142​គ្រឿង​របស់​ខ្លួន​​។ ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​​របស់​ក្រុម​ហ៊ុន​នេះ​ក៏​បាន​ថយ​ចុះ​70​%​ បើ​ធៀប​ជាមួយ​នឹង​ថ្ងៃ​ធម្មតា​។ ត្រី​មាស​ដំបូង​នៃ​​ឆ្នាំ​2020​ ប្រាក់​ចំណូល​ដែល​បាន​ពី​អ្នកដំណើរ​ និង​ការ​ដឹក​ទំនិញ​របស់​ Garuda Indonesia ត្រូវ​ថយ​ចុះ​31.9​%​។

កន្លង​មក​ ក្រុម​ហ៊ុន Garuda Indonesia ក៏ធ្លាប់​បាន​អនុវត្តវិធាន​ការ​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​​ក្នុង​គ្រា​លំបាក​នេះ​ ក្នុង​នោះ​មាន​ការ​កាត់​បន្ថយ​ប្រាក់​ខែ​របស់​បុគ្គលិក និង​នាយកប្រតិបត្តិ​ កាត់​បន្ថយ​ការ​ចំណាយ​លើការ​ផលិត​ និង​ធ្វើ​ការ​ចរចា​​ឡើង​វិញនូវ​​កិច្ចការ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បំណុល​​ជាមួយដៃ​គូ​រកស៊ី​ និង​ភាគី​ឱ្យ​ជួល​យន្ត​ហោះ​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​សិង្ហ​បុរី

ចំណែក​ក្រុម​ហ៊ុន​អាកាសចរណ៍​ Singapore Airlines (SIA) របស់​ប្រទេស​សិង្ហបុរី​វិញក៏កំពុង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ស្រដៀង​នឹង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​នេះ​ដែរ។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ក្រុម​ហ៊ុន​នេះ​បាន​ឱ្យ​ដឹង​អំពី​ខ្ទង់​ប្រាក់​ខាត​បង់​សុទ្ធ​រហូត​ដល់​212​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​ដែល​បាន​​បញ្ចប់​កាល​ពី​​​ថ្ងៃទី​31​មីនា​កន្លង​ទៅ​។ នេះ​គឺជា​ខ្ទង់​ខាត​បង់​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​48​ឆ្នាំ​របស់​ក្រុម​ហ៊ុន​នេះ​។

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​ដោយ​សារ​ COVID-19នាយក​ប្រតិ​បត្តិ​របស់​ SIA លោក Goh Choon Phong​ បាន​កាត់​បន្ថយជើង​ហោះ​ហើរ​ចំនួន​96​%​។ “​យើង​ដំណើរ​ការ​ក្នុង​កម្រិត​ដ៏​តិច​តួច​ប៉ុណ្ណោះ ហើយ​ស្ទើរ​តែ​មិន​មាន​ចំណូល​” លោក​ Goh បន្ថែម​ថា​ ក្រុម​ហ៊ុន​នេះ​កំពុង​ស្វែង​រកទុន​​​15​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​​តាម​រយៈ​ការ​បោះ​ផ្សាយលក់​​មូលបត្រ​បំណុល។​

ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ម៉ាឡេស៊ី

ចំណែក​ម៉ាឡេស៊ី​ កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​ និង​ឧស្សាហ​កម្ម​​អន្តរ​ជាតិ​ លោក Mohamed Azmin Ali ​បាន​រំឭក​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​ Malaysia Airlines ជាមួយ​នឹង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ AirAsia Group ដើម្បី​ជា​ការ​សង្គ្រោះ​ Malaysia Airlines ដែល​បាន​ និង​កំពុង​ខាត​បង់​ ហើយ​ពេល​នេះ​ត្រូវ​ជួប​នឹង​បញ្ហា​វិបត្តិ​សុខ​ភាព​​ទៀត​។

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​ដោយ​សារ​ COVID-19ការ​ពិភាក្សា​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​​2019 មុន​ពេល​ COVID-19 កើត​ឡើង​។ ប៉ុន្តែ​លោក Azmin Ali​ ថ្លែង​ថា ពួក​គេ​ត្រូវ​ការ​បន្ត​ការ​ពិភាក្សា​​ដើម្បី​ស្វែង​រក​វិធី​ល្អ​បំផុត​ដើម្បី​ជួយ​សង្គ្រោះ​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ហ្វីលីពីន​

Cebu Air ដែល​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​បំផុត​របស់​ហ្វីលីពីន​ បានឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​បាន​ពន្យារ​គម្រោង​ទិញ​យន្ត​ហោះ Airbus SE ​​ប្រមាណ​ជា​​30​គ្រឿង​ទៀតដែល​មាន​តម្លៃ​​6.8​ពាន់់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​មុន​។

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​​ដោយ​សារ​ COVID-19Cebu Air​ ក៏​កំពុង​តែ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែង​រក​ជំនួយផ្នែក​ហិរញ្ញវត្ថុ​​ដោយ​សារ​តែ​រង​ឥទ្ធិ​ពល​ពី​បញ្ហា​ COVID-19៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Leave a Reply

Your email address will not be published. Required fields are marked *