សភាពជុំវិញខ្លួននៅក្នុងគភ៌ម្តាយស័ក្តិសមសម្រាប់ការគេងរបស់ទារកខ្លាំងបំផុត ព្រោះនៅក្នុងពោះម្តាយ ទាំងងងឹត កក់ក្តៅស្ងាត់ គ្មានការផ្លាស់ប្តូរ និងពេលអ្នកម្តាយមានផ្ទៃពោះដើរទៅមក ក៏ប្រៀបដូចជាការយោលអង្រឹងឱ្យកូនគេងលក់ដូច្នោះដែរ។
– ទារកក្នុងគភ៌ម្តាយនឹងគេងប្រមាណជា 20 ម៉ោងក្នុងមួយថ្ងៃ
– កូនតូចរបស់អ្នកនឹងបានឮសំឡេងបេះដូង សំឡេងកូរពោះ និងសំឡេងរបស់អ្នកម្តាយខ្លួន ដែលនឹងធ្វើឱ្យមានអារម្មណ៍កក់
ក្តៅក្នុងចិត្ត ក្រៅពីនោះទារកតូចក្នុងគភ៌នៅមិនទាន់មានអារម្មណ៍ឃ្លាននៅឡើយ ព្រោះមានខ្សែទងផ្ជិតតភ្ជាប់អាហារ ដែលវាជាហេតុផលមួយទៀតដែលធ្វើឱ្យទារកតូចគេងលក់បានយ៉ាងសប្បាយចិត្ត។
– ការភ្ញាក់ពីគេងរបស់ទារកក្នុងគភ៌មិនទៀងពេលទេ ហើយនឹងភ្ញាក់ត្រឹមតែក្នុងអំឡុងពេលខ្លីៗប៉ុណ្ណោះ។
– ក្នុងអំឡុងពេលគេងក្នុងផ្ទៃម្តាយ ទារកអាចមានការរើ កម្រើក និងធាក់អ្នកម្តាយខ្លះៗ ព្រោះទារកនៅក្នុងពោះច្រើនតែជាក្មេងគេងរើ។
– នៅពេលតាំងគភ៌ដល់អាយុ 7 ខែ ទារកក្នុងផ្ទៃនឹងចាប់ផ្តើមចេះយល់សប្តិហើយ ព្រោះតួកំណើតនៅក្នុងគភ៌នេះមានការសាងខួរក្បាលគ្រប់គ្រាន់ធ្វើឱ្យកើតការគេងលក់បែប REM (Rapid Eye Movement)។ ទារកចាប់ផ្តើមមានក្រសែប្រសាទដែលពាក់ព័ន្ធនឹងសមត្ថភាពក្នុងការមើលឃើញ និងការស្តាប់ឮហើយ។
– ពេលតាំងគភ៌គ្រប់ 8 ខែ ទារកនឹងចាប់ផ្តើមគេងលក់បែប non-REM ឬបែបលក់យ៉ាងពេញលេញបានហើយ។
– ក្មេងរឹតតែតូច រឹតតែយល់សប្តិច្រើន ចំណែកសំនួរដែលថា តើកូនតូចយល់សប្តិឃើញអ្វីខ្លះនោះ យើងប្រហែលជាគ្មានថ្ងៃបានដឹងឡើយ។
– បើធ្វើការពិនិត្យមើលតាមអ៊ុលត្រាសោនដ៍ 4D ពេលខ្លះអ្នកម្តាយអាចនឹងបានឃើញកូនតូចគេងលក់ ហើយញញឹមទៀតផង នេះក៏ព្រោះថា អំឡុងពេលដែលកូនតូចគេងលក់បែប REM សាច់ដុំបរិវេណផ្ទៃមុខកើតការញាក់ ឬមានការទាញហ្នឹងឯង។
– ទារកនៅក្នុងគភ៌ចូលចិត្តគេងពេលថ្ងៃ និងភ្ញាក់នៅពេលយប់ ព្រោះក្នុងអំឡុងពេលកណ្តាលយប់ដែលអ្នកម្តាយគេងលក់
នឹងកើតមានទីកន្លែងឱ្យកូនតូចបានកម្រើកខ្លួនច្រើនជាងធម្មតា និងថែមទាំងក្នុងអំឡុងពេលថ្ងៃដែលអ្នកម្តាយដើរច្រើន នឹងរឹតតែធ្វើឱ្យកូនតូចក្នុងផ្ទៃមានអារម្មណ៍ថាកំពុងគេងយោលយោក ធ្វើឱ្យលក់ស្រួល៕