Hacker របស់ចិន បាននិងកំពុងប៉ុនប៉ងលួចទិន្នន័យជំងឺកូរ៉ូណាពីការព្យាបាល និងវ៉ាក់សាំងការពារមេរោគនេះពីអាមេរិក ដោយអាជ្ញាធរអាមេរិក បានព្រមានកាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ2020 ថា ភ្នាក់ងារ FBI និងភ្នាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខប្រព័ន្ធអ៊ីនធើណិត (CISA) បានបញ្ជាក់ថា ស្ថាប័នដែលស្រាវជ្រាវអំពីមេរោគកូវីដ-19 កំពុងស្ថិតក្នុងហានិភ័យនៃការក្លាយជាគោលដៅរបស់ចិន។
ភ្នាក់ងារខាងលើ បានព្រមានថា រដ្ឋាភិបាលចិនមានការជាប់ពាក់ព័ន្ធជាមួយក្រុមលួចទិន្នន័យ ដើម្បីប្រមូលយកនូវទិន្នន័យសុខភាពពាក់ព័ន្ធវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្ត ចេញពីបណ្តាញ និងអ្នកដែលពាក់ព័ន្ធក្នុងការស្រាវជ្រាវមេរោគកូវីដ-19។ កិច្ចប្រឹងប្រែងរបស់ចិន លើវិស័យទាំងនេះ បានបង្កការគំរាមកំហែងដល់ប្រទេសរបស់យើង ក្នុងការដោះស្រាយបញ្ហាកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារទាំង2 បានត្រឹមតែចោទចិនប៉ុណ្ណោះ ព្រោះមិនទាន់មានភស្តុតាងណាមួយមកបង្ហាញឡើយ៕