Skip to content

អ្នកនាង ​យក់ ឋិត​រដ្ឋា ចាប់ផ្ដើមទាញប្រជាប្រិយភាពជាមួយអ្នកគាំទ្រតាមរយៈការ Live Video រំឭកបទចម្រៀងល្បីចាស់ៗ

ដូចមហាជនជាច្រើនបានទទួលស្គាល់ពីប្រជាប្រិយភាពរបស់កំពូលតារាចម្រៀង យក់ ឋិត​រដ្ឋា នៅអំឡុងឆ្នាំ2000ជាង ដែលមានបទចម្រៀងល្បីបញ្ចេញនៅលើទីផ្សារសិល្បៈបានច្រើនជាងគេជាពិសេសដូចជាបទ ភ្លើង , ​ត្រឹម​មនុស្ស​ម្នាក់​លួច​ស្នេហ៍ , ​ស្អប់​ប្រុស​សក់​High Light និង បទ ​អ្នកផ្សេង​មិន​ដូច​បង​ ជាដើម។​ ដោយឡែកអ្នកនាង​យក់ ឋិត​រដ្ឋា នៅពេលថ្មីៗនេះ បានងាកមកសាងប្រជាប្រិយភាពជាមួយអ្នកគាំទ្រជាថ្មីម្ដងតាមរយៈការ​ឡាយ​វីដេអូ ដើម្បី​សំណេះសំណាល និង​ទទួល​សំណូមពរ​បទ​ចម្រៀង​ពីអ្នកគាំទ្រ ក៏​ដូចជាជាការ​ជូនដំណឹង​ដល់​អ្នកគាំទ្រ ចំពោះ​ការបើក​មុខរបរ លក់​ផលិតផល​របស់ខ្លួន​ផងដែរ។

ចំពោះ​ការ​ឡាយ​វីដេអូ​នេះ អ្នកនាង​បានសរសេរថា «17/05/20 តោះ​តោះ ! បងប្អូន​សូម​ចូល​មើល​ការ​របស់ខ្ញុំ​ ដែល​ខ្ញុំ​បាន​លើកយក​បទ​ចម្រៀង​ចាស់ៗ​យកមកចែក​ជូន​បង​ប្អូន​បាន​ស្តាប់​កម្សាន្ត ហើយក៏​សូម អរគុណ​ចំពោះ​ការ​គាំទ្រ​ព្រមទាំង​ក្នុង​ការ​ជួយ ​like នឹង​share របស់​បងប្អូន​ទាំងអស់គ្នា​ផងដែរ​អរគុណ​ខ្លាំង​មែនទែន​ចា»។ នៅក្នុង​វីដេអូ​នេះ តារាចម្រៀង​ស្រី​រូបនេះ បាន​លើកឡើងថា «​ថ្ងៃ​នេះដែរ បើ​បងប្អូន​ណា​មាន​សំណួរ​ចង់​សួរ​នាង​ខ្ញុំ ជាពិសេស​សួរ​ទាក់ទង​ទាំង​ការរស់នៅ ហើយ​និង​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​នាង​ខ្ញុំ​នៅក្នុង​ផលិតកម្ម​ថោ​ន និង​បទពិសោធន៍​ខ្លះ​…​ជាមួយនឹង​បងប្អូន​យើង​ជា​អ្នកចម្រៀង​ឥឡូវ​…​បើ​នាង​ខ្ញុំ​អាច​ផ្ដល់​ជា​យោបល់​បាន នាង​ខ្ញុំ​នឹងចូលរួម​ផ្ដល់​ជា​យោបល់​សម្រាប់​បងប្អូន»។

ក្នុងពេលសំណេះសំណាលឆ្លើយនឹង​សំណួរ​របស់​អ្នកគាំទ្រ​ដែលថា ​តើ​អ្នកនាង​មានកូន​ប៉ុន្មាន​នាក់​នោះ? តារាចម្រៀង​ផលិតកម្ម​ថោ​ន​រូបនេះ បាន​បញ្ជាក់​ថា បើ​ទាំង​ក្នុង​ពោះ​នេះ​ទៀត​3 ប៉ុន្តែ​ចង់​ក្រោយនេះ សប្បាយចិត្ត​ឡើង​អត់​ដឹង ចង់​និយាយ​អី​ចេញ ព្រោះ​កូន​ទី​3នេះ បានសម្រេច​ពិតប្រាកដ​..​ចង់​និយាយ​ថា​ យើង​ចង់បាន​កូនស្រី ប៉ុន្តែ​អារម្មណ៍​របស់​យើង​មួយ បើ​សិន​យើង​ចង់បាន​ខ្លាំង​ពេក ខ្លាច​មិនបាន​ដូច​ចិត្ត យើង​វា​ទៅជា​ខកចិត្ត​វិញ ដល់​ចឹ​ង​ខ្ញុំ​ធ្វើ​អារម្មណ៍ឱ្យ​ធម្មតា តែ​ដល់​ពេល​ចេញ​អេកូ​មក បាន​ឃើញ​ស្រី​ចឹ​ង យើង​សឹងតែ​អត់​ជឿថា​បាន​ស្រី​ចឹង»។

សូមជម្រាបផងដែរថា អ្នកនាង យក់ ឋិត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ដឹក​ដៃ​គ្នា​ ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ប្រពៃណី​ខ្មែរ​តាំងពី​ថ្ងៃទី​13 ខែឧសភា ឆ្នាំ 2006 ហើយ​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​10​ឆ្នាំ​ហើយ ដោយអ្នកទាំងពីរ​ទទួល​បាន​ចំណងដៃ​នៃក្តី​ស្នេហ៍​ផ្អែមល្ហែម​នេះ នូវ​កូនប្រុស​ដែល​មាន​មុខមាត់​គួរឱ្យ​ស្រឡាញ់​ពីរ​នាក់ រួម​នឹង​កូន​ក្នុង​ផ្ទៃ​ម្នាក់ទៀត។ចំពោះ​ទិដ្ឋភាព​រូបភាព​មង្គលការ​របស់​ពួកគេ​វិញ អស់​រយៈពេល​យ៉ាង​យូរ​មក​នេះ ក៏​ទើបតែ​បង្ហាញ​កាលពី​អំឡុង ខែ​កញ្ញា ឆ្នាំ​2019​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ បង្ក​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *