មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធីការិនីសម្រស់ក្មេងជាងវ័យ អ្នកនាង គង់ សុជាតិ គឺជាពិធីការិនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជាភរិយារបស់ លោក ជា វិបុល ដែលជាពិធីករកាន់កម្មវិធីធំៗ រួមទាំងលំដាប់ថ្នាក់ពិភពលោក។
អ្នកនាង គង់ សុជាតិ មិនត្រឹមតែទទួលបានជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈនោះទេ បើងាកទៅមើលពីជីវិតគ្រួសាររបស់អ្នកនាងវិញ គឺឃើញថាពួកគេក៏កំពុងតែមានសុភមង្គលយ៉ាងខ្លាំងជាមួយស្វាមី ព្រោះតែងតែបង្ហាញពីសកម្មភាពល្អៗច្រើន ជាមួយគ្រួសារជានិច្ច។
ប៉ុន្មានម៉ោងមុននេះ អ្នកនាងបានបង្ហោះរូបភាពកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានស្វាមីជាអ្នកបីត្រកងមើលថែអ្នកនាងយ៉ាងកក់ក្ដៅ។ ប៉ុន្ដែកាលពីថ្ងៃទី11 ខែឧសភា ឆ្នាំ 2020 គេក៏បានឃើញ អ្នកនាង គង់ សុជាតិ បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ «កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើឱ្យដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស ត្រូវចាំ ថាមនុស្សក្លាហានអាចលះបង់គ្រប់យ៉ាងដេីម្បីទទួលបានភាពជោគជ័យ តែមិនមែនមានន័យថា ត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស ដេីម្បីទទួលបាននូវភាពជោគជ័យ តែមួយមុខនោះទេ»។
គួរឱ្យដឹងដែរថា សាររបស់អ្នកនាង មិនដឹងច្បាស់ថាបង្ហោះឱ្យបុគ្គលណាមួយនោះទេ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតគឺ ក្រោយពេលអ្នកនាងបង្ហោះសារនេះហើយ អ្នកនាងក៏ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយចូលមន្ទីរពេទ្យតែម្ដង៕