ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានព្រមទូទាត់សំណងទឹកប្រាក់ 2 ពាន់លានដុល្លារទៅក្រុមហ៊ុន Nokia ហើយ ដើម្បីបញ្ជប់រឿង ក្រោយការប្ដឹងលើបទល្មើសប៉ាតង់ចំនួន 32 ប្រភេទ នៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់កាលពីខែធ្នូ ឆ្នាំ2016កន្លងមក។
ក្នុងរបាយការណ៍ហិរញ្ញវត្ថុ Nokia បានបូកបញ្ជូលទឹកប្រាក់ដែលទទួលបានពីការសងជំងឺចិត្តរបស់ Apple សម្រាប់ត្រីមាសទី2 ឆ្នាំ2017។ ការព្រមសងជំងឺចិត្តនេះ គឺជាផ្នែកមួយនៃការចរចារវាង Nokia និង Apple កាលពីខែឧសភា បន្ទាប់ពីធ្លាប់ជួបពិភាក្សាគ្នាម្ដងហើយ តែមិនរលូនដោយសារតែ Nokia ទារតម្លៃលើកម្មសិទ្ធិបញ្ញានេះលើសពីអ្វីដែល Apple ចង់បាន ទើបនាំឱ្យមានការប្ដឹងផ្ដល់កើតឡើងបែបនេះ តែទីបំផុត Apple ក៏យល់ព្រមសង៕