កម្មវិធីដែលជាមុខសញ្ញា មានដូចជា PayPal Business, Revolut, Barclays, UniCredit, CapitalOne UK, HSBC UK, Santander UK, TransferWise, Coinbase និង paysafecard ត្រូវបានក្រុមសុវត្ថិភាពលើអ៊ីនធើណិត Cybereason Noctornus កំពុងធ្វើការស៊ើបអង្កេតលើ EventBot ដែលជាមេរោគប្រភេទថ្មីមួយលើស្មាតហ្វូន Android ដែលបានលេចមុខក្នុងអំឡុងខែមីនា ឆ្នាំ2020 នេះ។
EventBot គឺជាមេរោគ Mobile Banking (ធនាគារលើទូរសព្ទដៃ) និងជាអ្នកលួចយកព័ត៌មាន ដែលអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ពីកម្មវិធីហិរញ្ញវត្ថុ អាចចូលអានសារ SMS របស់អ្នកប្រើប្រាស់ និងលួចយកសារ SMS ដែលអាចឱ្យវាទម្លុះប្រព័ន្ធសុវត្ថិភាព Two-Factor Authentication ចូលបាន។
EventBot នេះគួរឱ្យចាប់អារម្មណ៍ ដោយសារវាទើបតែមានថ្មីថ្មោង។ EventBot នេះដាក់គោលដៅវាយប្រហារកម្មវិធីហិរញ្ញវត្ថុជាង 200ប្រភេទខុសៗគ្នា រួមមានកម្មវិធីធនាគារ, កម្មវិធីផ្ទេរប្រាក់ និងកម្មវិធីរូបិយប័ណ្ណអេឡិចត្រូនិក (Crypto-Currency) ។ មេរោគថ្មីនេះដែរ គឺមានសក្ដានុពលអាចក្លាយជាមេរោគទូរស័ព្ទដ៏ធំមួយ ដោយសារតែវាមានការអភិវឌ្ឍឱ្យល្អប្រសើរឡើងយ៉ាងទៀងទាត់។
សូមជម្រាបជូនដែរថា ប្រភពពីវេបសាយជំនាញ Cybereason Noctornus ក៏បានណែនាំ 6ចំណុចដើម្បីអាចចៀសផុតពីមេរោគថ្មីនេះបាន៖
-ត្រូវអាប់ឌែតទូរស័ព្ទទៅកាន់ជំនាន់ចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការ ត្រូវដំណើរការមុខងារ Google Play Protect ជាប់ជានិច្ច។
-មិនត្រូវទាញយកកម្មវិធីពីប្រភពដែលមិនច្បាស់លាស់ និងមិនមានការទទួលស្គាល់ផ្លូវការ។
-កម្មវិធី Android ដែលត្រឹមត្រូវតាមច្បាប់ ភាគច្រើនគឺមានតែនៅលើ Google Play Store ប៉ុណ្ណោះ។ ត្រូវធ្វើការគិតគូរឱ្យច្បាស់លាស់ នៅពេលផ្ដល់សិទ្ធិដល់កម្មវិធីណាមួយ។
-នៅពេលកើតមានការសង្ស័យ លោកអ្នកអាចឆែកមើលមេរោគនៃ File APK តាមរយៈវេបសាយដូចជា VirusTotal មុនការដំឡើងវាលើទូរស័ព្ទ។
-ប្រើប្រាស់កម្មវិធីការពារការវាយប្រហារលើទូរស័ព្ទ ដើម្បីពង្រឹងសុវត្ថិភាពឱ្យកាន់តែខ្ពស់ឡើង៕
https://www.cybereason.com/blog/eventbot-a-new-mobile-banking-trojan-is-born