ក្នុងពេលដែលមានការឆ្លងរាលដាលនៃមេរោគCOVID-19 គេសង្កេតឃើញថា មានការកើនឡើងនៃការវាយប្រហារបែប Phishing។ ផ្នែកមួយនៃការបង្ការ Phishing Attack គឺការសិក្សារយល់ដឹងពីប្រភេទ ឬតិចនិកនៃការធ្វើ Phishing Attack :
- Spear Phishing ខុសពី Phishing ធម្មតាត្រង់ថា ការវាយប្រហារសំដៅទៅបុគ្គលណាម្នាក់ ឬគោលដៅណាមួយចំៗ។ ឧក្រិដ្ឋជននឹងសិក្សាលម្អិតទុកជាមុន អំពីគោលដៅរងគ្រោះ ដើម្បីបង្កើនភាពជោគជ័យនៃការវាយប្រហាររបស់ពួកគេ។
- Email/Spam គឺជាប្រភេទដែលត្រូវបាននិយមប្រើជាងគេ។ ជនដែលមាន បំណងអាក្រក់ នឹងធ្វើការផ្ញើសារអេឡិចត្រូនិកឧទាហរណ៍ (email )ជាច្រើនសារ ទៅមនុស្សច្រើនផ្សេងៗគ្នា ហើយបន្លំខ្លឹមសារអត្ថន័យឱ្យមានសភាពបន្ទាន់ ទាមទារឱ្យជនរងគ្រោះត្រូវតែបំពេញឯកសារផ្តល់នូវព័ត៌មានសំខាន់ផ្សេងៗ។
- Web Based Delivery ប្រភេទនេះនិយមកើតឡើងជាទម្រង់ (man-in-the-middle) ដែលបានន័យថា ជនខិលខូចបានដើរតួជាជនកណ្តាល ដែលនៅចន្លោះរវាងគេហទំព័រពិត និងអ្នកប្រើប្រាស់គេហទំព័រនោះ ដោយជនខិលខូចនោះអាចលួចទាញយកព័ត៌មាន ឬទិន្នន័យសំខាន់ផ្សេងៗ ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងទៅវិញទៅមក ជាមួយគេហទំព័រពិត ដោយមិនឱ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ។
- Vishing (Voice Phishing) ការបោកបញ្ឆោតយកពត៌មានសំខាន់តាមរយ:ការ Call តាមទូរស័ព្ទ។
- Smishing (SMS Phishing) ជាការក្លែងបន្លំសារតាមទូរស័ព្ទ ដែលបញ្ឆោត ឱ្យម្ចាស់ទូរសព្ទ័ ចុចលើ link ដែលចូលទៅកាន់គេហទំព័រក្លែងបន្លំ ហើយផ្តល់ព័ត៌មានសំខាន់ផ្សេងៗ៕
- Link Manipulation ហេគឃ័រនឹងផ្ញើ link ដែលនាំឆ្ពោះទៅកាន់គេហទំព័រក្លែងក្លាយ (malicious website) ទៅអ្នកប្រើ។ ពេលដែលអ្នកទទួលបាន link បន្លំនេះហើយចុចវានោះ វានឹងបង្ហាញគេហទំព័រក្លែងក្លាយនោះដល់ជនរងគ្រោះ។
- Malvertising គឺជាការប្រើផ្ទាំងផូស្តផ្សាយពាណិជ្ជកម្ម (malicious advertising pop-up) ដែលនឹងទៅទាញយកកម្មវិធីមេរោគ (malware) នៅពេលត្រូវបានចុច ហើយអនុញ្ញាតឱ្យឧក្រិដ្ឋជន អាចអនុវត្តវិធីជាបន្តបន្ទាប់ ដើម្បីលួចយកទិន្នន័យសម្ងាត់ផ្សេងៗ។
- Phishing through Search Engines ការធ្វើឱ្យគេហទំព័រក្លែងបន្លំ បង្ហាញជាខ្លួន ជាលទ្ធផលនៃការស្វែងរក(search) នៅលើ search engine ដូចជា Google Search Engine ឬ Yahoo Search Engine។ ដែលគេហទំព័រទាំងនេះប្រើការបញ្ចុះតម្លៃផលិតផល ឬការផ្តល់កម្ចីសម្រាប់ទិញទំនិញ online ក្នុងការប្រាក់ទាប ជាដើម។
ឧក្រិដ្ឋជននឹងចាប់យកទិន្ន័យ credit card ឬទិន្នន័យផ្សេងៗ ពេលជនរងគ្រោះចាញ់បោក ហើយប្រើប្រាស់សេវាកម្មផ្សព្វផ្សាយទាំងនោះ។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច!!!៕
ប្រភព៖ https://us.norton.com/internetsecurity-online-scams-coronavirus-phishing-scams.html