រូបសម្រស់នារីយើងមិននៅរង់ចាំយើងនោះឡើយ ដូច្នេះអ្នកមិនត្រូវបោះបង់ភាពស្រស់ស្អាតចោលនោះទេ ស្បែកមិនស្អាត ស្បែកមិនតឹងណែនមិនភ្លឺរលោង ក៏នៅតែមានដោះស្រាយ ដើម្បីធ្វើឱ្យ
សស្អាតបាន ដោយការប្រើប្រាស់វិធីងាយៗតាមបែបធម្មជាតិ ហើយមិនចាំបាច់បន្ថែមសារធាតុគីមី ដោយការជ្រើសរើសប្រើប្រាស់ផ្លែអម្ពិលយកមកខាត់ស្បែក។ បើសិនជាអនុវត្តបែបនេះ បានមួយ
សប្ដាហ៍ នោះអ្នកនឹងសង្កេតឃើញថា ស្បែករបស់សុភាពនារីគ្រប់រូបនឹងស ភ្លឺ ទន់រលាង ដូចក្តីប៉ងប្រាថ្នាជាមិនខាន។
ខាងក្រោមនេះគឺជាគ្រឿងផ្សំ
1. សាច់អម្ពិល 1ប្រអប់
2. ទឹកដោះគោស្រស់ 3 -4ស្លាបព្រាបាយ
3. ក្រណាត់សស្ដើង
វិធីធ្វើ
1. យកសាច់អម្ពិលមកកូរបញ្ចូលគ្នាជាមួយទឹកដោះគោស្រស់ ច្របល់ឱ្យសព្វជាល្បាយតែមួយ។
2. យកក្រណាត់សស្ដើងមកច្រោះយកកាកចេញ បន្ទាប់មកយកល្បាយនោះមកខាត់នៅលើស្បែកខ្លួន និងស្បែកមុខរបស់អ្នកទុកចោលប្រមាណជាពី 5-10នាទី ហើយលាងចេញជាការស្រេច។
វិធីអនុវត្ត
ធ្វើបែបនេះឱ្យបានញឹកញាប់1សប្ដាហ៍ឱ្យបាន2ទៅ3ដង ស្បែកដែលធ្លាប់តែស្ងួតគ្រាម នឹងវិលត្រឡប់មកភ្លឺ ទន់រលោង សស្អាតឡើងវិញដូចបំណងជាមិនខាន៕