ញាំុពីភោជនីយដ្ឋាន Eleven One Kitchen ពិតជាស្រស់ និងល្អចំពោះសុខភាពពិតមែន ដោយសារតែគ្រប់បន្លែ និងសាច់ដែលបម្រើជូននៅក្នុងភោជនីយដ្ឋាននេះ គឺសុទ្ធតែជាផលិតផលធម្មជាតិ មិនមានជាតិគីមីទាំងអស់ រួមទាំងការវេចខ្ចប់ផងដែរ។ ដូច្នេះសូមរៀនធ្វើញាំុបន្លែអាំងជាមួយពងមាន់ជាមួយនឹងអ្នកជំនាញដូចខាងក្រោមនេះ។
+ គ្រឿងផ្សំគ្រឿងផ្សំ
• សម្បកគាវបំពង 3បន្ទះ
• ត្របវែង 1ផ្លែ
• កូនប៉េងប៉ោះ 30ក្រាម
• ផ្លែអូលីវ 2ក្រាម
• សណ្តែកបារាំង 2ផ្លែ
• ខ្ទឹមបារាំង 5ក្រាម
• ទឹកត្រី 1ស្លាបព្រាបាយ
• ដំឡូងបារាំងតូចៗ 4-5ផ្លែ
• ពងមាន់ស្ងោរ 1គ្រាប់
• ទឹកសុសសាលាដ
+ របៀធ្វើទឹកសុសសាលាដ
របៀធ្វើទឹកសុសសាលាដ លាយទឹកសីុអីវ ខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហមចិញ្ច្រាំ ស្ករ អំបិល ទឹកក្រូចឆ្មារ និងម្ទេសចិញ្ច្រាំចូលគ្នាឱ្យសព្វ ភ្លក្សរសជាតិតាមចំណូលចិត្តជាការស្រេច។ ** របៀធ្វើទឹកសុសសាលាដ លាយទឹកសីុអីវ ខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហមចិញ្ច្រាំ ស្ករ អំបិល ទឹកក្រូចឆ្មារ និងម្ទេសចិញ្ច្រាំចូលគ្នាឱ្យសព្វ ភ្លក្សរសជាតិតាមចំណូលចិត្តជាការស្រេច។ ** វិធីធ្វើញ៉ាំបន្លែអាំងជាមួយពងមាន់ ដំបូងអ្នកត្រូវយកបន្លែទៅអាំង ដូចជា ត្រប់វែងអាំង រួចបកសម្បកចេញកាត់ជាកង់ៗ ចំណែកដំឡូងបារាំងយកទៅស្ងោរ រួចកាត់ជាពីរ ហ៊ាន់ខ្ទឹមបារាំងជាបន្ទះស្តើងៗ និងកាត់ផ្លែអូលីវ និងផ្លែប៉េងប៉ោះជាពីរ ឬតូចៗតាមចំណូលចិត្ត រួចយកបន្លែទាំងអស់មកញ៉ាំបញ្ចូលគ្នា ជាមួយគាវបំពង។បន្ទាប់មកដួសដាក់ក្នុងចាន រួចកាត់ពងមាន់ស្ងោរជាចំណិត និងដាក់ចំណិតខ្ទឹមបារាំងពីលើជាការលម្អ និងស្រូបទឹកសុសសាលាដចូលជាការស្រេច៕