កុំព្យូទ័រជាផ្នែកយ៉ាងសំខាន់ក្នុងការកសាងភាពជោគជ័យសម្រាប់អាជីពជាអ្នកច្នៃប្រឌិត អ្នករចនា Graphicនិងអ្នកដែលប្រើប្រាស់កុំព្យូទ័រដើម្បីបង្កើនប្រសិទ្ធភាពការងារបង្កើតថ្មី។ ហេតុនេះហើយទើបមនុស្សជាច្រើនបានយកចិត្តទុកដាក់ខ្លាំងក្នុងការជ្រើសរើសកុំព្យូទ័រសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលសមជាមួយនឹងអាជីព ការងារ អាជីវកម្ម និងតម្រូវការកម្សាន្តជាដើម។
ក្នុងនាមជាអ្នករចនា Graphic អាជីពម្នាក់កញ្ញា វណ្ណ ស្រីណុច បានរៀបរាប់ថាអាជីពដូចកញ្ញាត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ខ្លាំង ភាពច្នៃប្រឌិត ការអត់ធ្មត់ខ្ពស់ និងកុំព្យូទ័រល្អសម្រាប់ការងារទើបអាចរីកចម្រើនបាន។ កញ្ញាថា ក្រៅពីអារម្មណ៍ និងគំនិតបង្កើតថ្មី កុំព្យូទ័រគឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ ព្រោះកាលណាអ្នករចនា Graphic ជ្រើសរើសកុំព្យូទ័រមិនត្រឹមត្រូវ នោះយើងនឹងមានអារម្មណ៍ថាទើសចិត្ត ឧបសគ្គច្រើន និងមិនអាចបង្កើតស្នាដៃ (artwork) ប្រកបដោយគុណភាពខ្ពស់បាននោះទេ។ ហេតុនេះហើយទើបកញ្ញាជ្រើសរើសយកកុំព្យូទ័រ MSI Modern 14 A10M ដើម្បីធ្វើជាដៃគូសម្រាប់ការងារ Design និងចូលរួមក្នុងផ្នែកជាច្រើនផ្សេងទៀតដែលធ្វើឱ្យជីវិតរបស់កញ្ញាកាន់តែមានភាពរីកចម្រើន។
កញ្ញា ស្រីណុច បាននិយាយថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសយក Laptop MSI Modern 14 A10M ព្រោះកុំព្យូទ័រនេះរចនាឡើងសមស្របជាមួយនឹងអាជីពអ្នក Design និង ការងារការិយាល័យ វាមានមុខងារជាច្រើនទៀតដែលជួយឱ្យការច្នៃប្រឌិតកាន់តែមានភាពរស់រវើក និងថាមពល»។
អ្នករចនា Graphic វ័យក្មេងខាងលើបានបន្ថែមទៀតថា ចំណុចដែលទាក់ទាញកញ្ញាខ្លាំងរបស់ MSI Modern 14 A10M គឺកុំព្យូទ័រប្រភេទនេះមានល្បឿនលឿន ជាមួយនឹងសមត្ថភាពខ្លាំង មិនទើសចិត្ត ហើយអាចជួយដោះស្រាយការងារធំៗបានយ៉ាងច្រើន។ កុំព្យូទ័រនេះបំពាក់ជាមួយនូវបន្ទះឈីប Intel® Core i5-10210U Processor ជំនាន់ទី10 ដែលអាចធ្វើឱ្យល្បឿនរបស់វានៅតែលឿនបើទោះបីជាបើកកម្មវិធីធំៗច្រើនក្នុងពេលតែមួយក៏ដោយ។ វាមានក្រាហ្វិកកាត Intel graphic card(UMA) តែនៅតែមានលទ្ធភាពដំណើរការការងាររចនា Graphic រួមទាំងកាត់តរូបភាពដោយគ្មានការរំខាន។
កញ្ញាបញ្ជាក់ផងដែរថា ភាគច្រើនកញ្ញាប្រើប្រាស់កម្មវិធី Adobe Pohotoshop និង Adobe Lightroom ដែលសុទ្ធសឹងតែជាកម្មវិធីត្រូវការកុំព្យូទ័រល្បឿនលឿនដើម្បីដំណើរការ ហើយអ្វីដែលធ្វើឱ្យកញ្ញារីករាយ និងងាយស្រួលធ្វើការគឺកុំព្យូទ័រដែលគាត់មាននៅក្នុងដៃអាចដំណើរការបានយ៉ាងរលូន។
ធ្វើការបណ្តើរបង្ហាញប្រាប់ពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់កុំព្យូទ័រ MSI Modern 14 A10M បណ្តើរ កញ្ញាស្រីណុច បញ្ជាក់ថា ចំណុចល្អដែលទាក់ទាញឱ្យកញ្ញាជ្រើសរើសយកកុំព្យូទ័រប្រភេទនេះតាមខ្លួនជាប់ជានិច្ចដោយសារតែវាធ្វើឱ្យកញ្ញាមានអារម្មណ៍ល្អ និងមោទនភាពចំពោះរូបរាងដ៏ប្រណីតរបស់វា។ ម៉ូដែល នេះធ្វើឡើងពីអាលុយម៉ញ៉ូមភ្លឺ (Ultra-Light) មានទម្ងន់ត្រឹមតែ 1.19គីឡូក្រាម ហើយចំពោះកម្រាសវិញគឺស្លីមស្អាតតែម្តង (Ultra-Slim) ដែលមានកម្រាសត្រឹមតែ 15.9មីលីម៉ែត្រប៉ុណ្ណោះ។ បន្ថែមពីលើនេះ MSI Modern 14 A10M មានកម្រិតអេក្រង់ Full HD (1920×1080) ជាបន្ទះអេក្រង់ប្រភេទ IPS មានបំពាក់បច្ចេកវិទ្យា Anti-Glare ជួយកាត់បន្ថយពន្លឺចាំងចូល ព្រមទាំងមានកម្រិត NTSC 72% និងកម្រិត sRGB ជិតដល់ 100% លាតសន្ធឹងជិត 90% ដែលមើលទៅស្ទើរតែមិនឃើញកែមអេក្រង់។ លើសពីនេះទៅទៀតវាមានបច្ចេកវិទ្យា True Color ដែលអាចបង្ហាញរូបភាពច្បាស់ដូចធម្មជាតិពិតៗ អំណោយផលខ្ពស់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកមានអាជីពជាអ្នករចនា Graphic។ បន្ថែមពីលើនេះ កុំព្យូទ័រប្រកបដោយភាពទាក់ទាញនេះអាចបត់បានរហូតដល់ 180ដឺក្រេ ដែលមានភាពងាយស្រួលសម្រាប់ប្រើប្រាស់ និងទាន់សម័យ។
កញ្ញាដ៏ស្រស់ស្អាតរូបនេះបានបញ្ជាក់ផងដែរថា បើនិយាយពីគុណភាពថ្មវិញ MSI Modern 14 A10Mមានសមត្ថភាពប្រើប្រាស់រហូតដល់ទៅ 10ម៉ោងជាមួយនឹងថាមពលថ្ម 4 cell/50Whr សម្រាប់អ្នកប្រើប្រាស់ទូទៅ ដែលអាចបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការធ្វើការងាររហូតចប់ចុងចប់ដើមដោយមិនបារម្ភពីបញ្ហាអស់ថ្ម។ នៅលើតួនៃកុំព្យូទ័រ MSI Modern 14 A10M មានរន្ធ USB 3.2 ចំនួន 2 គឺ USB 3.2 ប្រភេទ C និង USB 3.2 ប្រភេទ A ដែលជួយឱ្យយើងមានភាពងាយស្រួលក្នុងការភ្ជាប់ជាមួយ USB គ្រប់ប្រភេទ។ ក្រៅពីនេះវាមានរន្ធ Micro SD Card Reader មានរន្ធភ្ជាប់ HDMI រន្ធកាស Audio Combo និងរន្ធសម្រាប់ឧបករណ៍ស្រូបសំឡេង DC In ផងដែរ។
ចំណុចដែលកាន់តែពិសេសរបស់ MSI Modern 14 A10M គឺវាមានការការពារខ្ពស់បំផុត និងរឹងមាំលំដាប់ពិភពលោក ដែលទទួលបានការតេស្តកម្រិត Military MIL-STD-810G ធានាពីភាពធន់បំផុត។
គួរបញ្ជាក់ផងដែរថា ការជាវកុំព្យូទ័រយូរដៃម៉ូឌែល MSI Modern 14 A10M ពីតំណាងចែកចាយរបស់ក្រុមហ៊ុន MSI នឹងទទួលបានការធានារយៈពេល 2ឆ្នាំ ក៏ដូចជា Mouse របស់ MSI និងកាបូបតាមជម្រើសម៉ែឌែលនីមួយៗថែមទៀតផង។
ពត៌មានបន្ថែមៈ https://www.msi.com/Landing/content-creation-laptops/nb
អាចរកទិញបាននៅៈ https://www.msi.com/service/wheretobuy/#105,3
MSI Facebook Page: https://www.facebook.com/MSICambodia/
Modern 14 A10M | USD699 |
CPU | 10th Gen. Intel® Core™ i5-10210U-Processor |
OS | Windows 10 Home |
Display | 14.0″ FHD (1920×1080), IPS-Level |
Graphics | UMA |
Memory | 4GB DDR4-2666,1Slot, Max 32GB |
Storage Capability | 256GB SSD, 1x M.2 SSD Combo slot (NVMe PCIe Gen3 / SATA) |
Webcam | HD type (30fps@720p) |
Keyboard | Backlight Keyboard (Single-Color, White) |
Communication | 802.11 ac Wi-Fi + Bluetooth v5 |
Audio | 2x 2W Speaker |
I/O Ports | 1x SD (XC/HC) Card Reader1x |
(4K @ 30Hz) HDMI | |
2x Type-C USB3.2 Gen1 | |
2x Type-A USB3.2 Gen1 | |
Battery | 4-Cell |
Li-Polymer | |
50Wh | |
AC Adapter | 65W adapter |
Dimension (WxDxH) | 322 x 222 x 15.9 mm |
Weight (w/ Battery) | 1.19 kg |
Audio Jack | 1 Mic-in/Headphone-out Combo Jack |
Color | Carbon Grey |
Silver |