ស្របពេលដែលស្ថានភាពនៃការរីករាតត្បាតជំងឺ Covid-19 បានធ្វើឱ្យតម្លៃប្រេងសាំងលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុក ដែលក្នុងនោះតម្លៃប្រេងសាំងនៅកម្ពុជាក៏បន្តចុះថ្លៃបន្ថែមទៀតផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ផ្អែកតាមតម្លៃជាមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 15 ខែឧសភា ឆ្នាំ2020 ដឹងត្រូវលក់ 2,411រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា AE92 និង 2,324រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាចំនួន 4សេនដុល្លារក្នុងមួយលីត្រ។ ហេតុនេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 15 ខែឧសភា តម្លៃសាំងនឹងមកនៅត្រឹម 2,250រៀក្នុងមួយលីត្រ ហើយម៉ាស៊ីនមកនៅត្រឹម 2,150រៀលក្នុងមួយលីត្រ៕