ក្រោយរយៈពេល1សប្ដាហ៍ដើរថយក្រោយ តម្លៃមាសក៏បានកើនឡើងជាង33ដុល្លារនៅក្នុងថ្ងៃចុងសប្ដាហ៍ ជួយឱ្យតម្លៃរបស់លោហធាតុនេះឡើងដល់1,703ដុល្លារក្នុង1អោន សម្រាប់សប្ដាហ៍នេះ។
ប្ដូរទៅតាមអត្រាប្ដូរប្រាក់ តម្លៃមាសពិភពលោកនាចុងសប្ដាហ៍នេះ មានតម្លៃប្រហាក់ប្រហែលនឹង 2,101ដុល្លារក្នុង1តម្លឹង។ ក្រោយការធ្លាក់ថ្លៃរយៈពេល1សប្ដាហ៍មកនេះ ចុងក្រោយតម្លៃមាសក៏បានវិលទៅរកចំណុច1,700ដុល្លារក្នុង1អោន(ounce)។ ប៉ុន្តែ តម្លៃនេះនៅតែទាបជាង1.6% បើធៀបជាមួយនឹងតម្លៃខ្ពស់់បំផុត (1,730ដុល្លារ) កាលពីចុងសប្ដាហ៍មុន។
ក្រុមអ្នកជំនាញបានព្យាករថា តម្លៃទាបរបស់មាស គឺគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថាតម្លៃរបស់លោហធាតុមួយនេះនឹងកើនឡើងនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចនាសម័យ COVID-19នេះ។ Gainesville Coins ដែលជាអ្នកជំនាញមកពី Everret Millman ថ្លែងថា “និយាយរួម មាសនៅតែមានពន្លឺ។ ក្រោយពីការធ្លាក់ថ្លៃ យើងនឹងបានឃើញតម្លៃរបស់វាកើនឡើងក្នុងសប្ដាហ៍ខាងមុខ”៕
ប្រភព៖ សារព័ត៌មានបរទេស