កម្មវិធីចែករំលែកទម្រង់វីដេអូខ្លីៗ TikTok នៅតែបន្តប្រជាប្រិយភាពខ្លាំង ខណៈពេលដែលវីរុសកូវីដ-19 ផ្ទុះឡើង ដែលបង្ខំមនុស្សទាំងអស់នៅផ្ទះដើម្បីការពារខ្លួនពីមេរោគកំណាចនេះ។ មូលហេតុនេះ ត្រូវបានគេដឹងថា វាបានធ្វើឱ្យចំនួនទាញយកនៃកម្មវិធី TikTok នៅទូទាំងពិភពលោកបានកើនឡើងលើសពី 2ពាន់លានដង(2ប៊ីលានដង)។ នេះបើផ្អែកតាមទិន្នន័យរបស់ Sensor Tower ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
នៅត្រីមាសទី1 ឆ្នាំ2020 ចំនួនអ្នកដោនឡូតកម្មវិធី TikTok គឺមានដល់ទៅ 315 លានដងអាចឱ្យវាក្លាយជាកម្មវិធីដែលមានគេទាញយកច្រើនបំផុតនៅដើមឆ្នាំ2020 នេះ។
ប្រភពពី Sensor Tower បានបន្ថែមទៀតថា វាជាកម្មវិធីពេញនិយមបំផុតនៅក្នុងប្រទេសចិន។ ប្រទេសឥណ្ឌា និងប្រទេសចិន គឺមានចំនួនទាញយក TikTok ច្រើនជាងគេ រហូតដល់ជាង 2ពាន់លានដង។ នេះមិនទាន់គិតបញ្ចូលចំនួនទាញយកពី App Store ផ្សេង (ក្រៅពី App Store និង Google Play Store)ផង៕