ក្រុមហ៊ុន Apple បានធ្វើការអាប់ឌែតមុខងារថ្មីលើកម្មវិធី Maps របស់ខ្លួន ដោយបានបន្ថែមនូវដំណឹងអំពីការបង្ហាញទីតាំងតេស្តរកមេរោគកូវីដ-19 នៅទូទាំងអាមេរិកហើយ បើទោះជាវានៅមានល្បឿនយឺតបន្តិច ជាពិសេសនៅបណ្ដាប្រទេសអឺរ៉ុបផ្សេងៗនៅពេលនេះក៏ដោយ។ មុខងារនេះ ដំណើរការជាមួយកម្មវិធី Apple Maps ដែលក្រុមហ៊ុនយក្សមួយនេះបានចុះបញ្ជីជាកម្មសិទ្ធិរបស់ខ្លួន កាលពីពេលថ្មីៗនេះ។
មុខងារដែលកំពុងពេញនិយមនៅ US មួយនេះ បានបង្ហាញពីភាពយកចិត្តទុកដាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលមិនត្រឹមតែលក់ស្មាតហ្វូនយកផលចំណេញមួយមុខប៉ុណ្ណោះទេ តែលោកក៏បានចូលរួមចំណែកក្នុងការសម្រាលបន្ទុកខ្លះៗដែរ៕