ស្របពេលដែលប្រទេសកម្ពុជារឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ប្រជាជនទាំងអស់ចាប់ផ្តើមសម្រុកចូលទៅបំពេញឯកសារនានាដូចជាការទៅឆៀករថយន្ត និងបណ្ណបើកបរជាដើម។
បើតាមការឱ្យពីនាយដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល2ថ្ងៃ ប៉ុណ្ណោះ អាជ្ញាធរនៅផ្សារទំនើបអ៊ីអនទាំង2ទីតាំង បានចេញបណ្ណបើកបរជូនប្រជាជពលរដ្ឋបានជិត 1,100នាក់។
ក្នុងរយៈពេល 2ថ្ងៃនេះ សម្រាប់ផ្សារទំនើបអ៊ីអនទី1 បានចេញបណ្ណបើកបរចំនួន 548បណ្ណ ទំនើបអ៊ីអនទី2 បានចំនួន 549បណ្ណ៕