ក្រុមហ៊ុន Xiaomi បានផលិតចេញនូវស្មាតហ្វូនម៉ូដែល Redmi K30 (5G) ដែលមានបំពាក់នូវប្រព័ន្ធ 5G តែតម្លៃត្រឹមតែ 285ដុល្លារប៉ុណ្ណោះ (ឬ 1999 យន់) ដែលនេះជាតម្លៃលក់រាយនៅប្រទេសចិន និងបានចេញលក់កាលពីខែមករាកន្លងមក។
Redmi K30 បានចេញលក់លើទីផ្សារហើយ តម្លៃនេះអាចជាប់ក្នុងបញ្ជីស្មាតហ្វូន 5G ដែលមានតម្លៃធូរថ្លៃជាងគេបំផុតមួយ នាពេលបច្ចុប្បន្ន។
ចំពោះលក្ខណសម្បតិ្តរបស់ K30 នេះវិញ គឺបំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ប្រើបន្ទះឈីប Snapdragon 765G មាន 5G, មានថ្មទំហំ 4500 mAh, តែប្រើអេក្រង់រាងអន់បន្តិចគឺ LCD ដែលមាន Refresh Rate 120Hz។
មួយវិញទៀត ក្រុមហ៊ុនក៏គ្រោងនឹងបញ្ចេញ ស្មាតហ្វូនម៉ូដែល Redmi K30i ជាសិស្សប្អូនចេញមកមួយទៀត ហើយដាក់តម្លៃកាន់តែទាបជាងសិស្សបងផងដែរ។ បើសិន Redmi K30i អាចចេញលក់នោះ គេរំពឹងថា នឹងលក់រាយក្នុងតម្លៃត្រឹមតែ 255ដុល្លារប៉ុណ្ណោះ(1799 យន)។ បើដូចនេះ កំណត់ត្រាថ្មី នឹងអាចធ្វើឱ្យវាក្លាយជាទូរស័ព្ទ 5G ដែលមានតម្លៃធូរថ្លៃជាងគេបំផុត ប្រចាំឆ្នាំ2020នេះ៕