ជាសេចក្តីជូនដំណឹងរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ឯកសារដែលអ្នកបើកបរត្រូវតែដាក់ជាប់ខ្លួនជានិច្ច និងចាំបាច់ត្រូវតែជាច្បាប់ដើមនោះគឺ បណ្ណបើកបរ សម្រាប់អ្នកបើកបររថយន្តឯកជន និងលិខិតអាជីវកម្មសម្រាប់ក្រុមហ៊ុន។
ចំណែកឯ ឯកសារសំខាន់មួយផ្សេងទៀតដែលត្រូវតែដាក់តាមខ្លួនដែរនោះគឺ កាតសំគាត់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លងដោយមានការបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2020 ខាងមុខនេះតទៅ កម្ពុជានឹងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីទប់ស្កាត់ការកើនឡើងនូវបទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស៕