ក្រុមតារាចម្រៀងស្រី Girls’ Generation ត្រូវបានកត់សម្គាល់ឃើញថា មានសម្រស់ស្រស់ស្អាតដូចជាម្ចាស់ក្សត្រិយនៅក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney ហើយប្រសិនបើយើងផ្គូផ្គងរវាងសមាជិកក្រុមចម្រៀងខាងលើនេះ ជាមួយនឹងរូបតុក្កតាផងនោះ គឺអ្នកនឹងបានឃើញថា សម្រស់ពួកនាងពិតជាស្អាតដូចម្ចាស់ក្សត្រិយមែន។
1.Taeyeon និងម្ចាស់ក្សត្រិយ Aurora នៅក្នុងរឿង Sleeping Beauty
“ស្អាតណាស់ នាងចូលចិត្តគេងនៅក្នុងប្រាសាទ ហើយនាងមិនដែលបោះបង់ប្រាសាទនោះទេ” មួយឃ្លានេះ គឺជាសម្ដីដកស្រង់ចេញពីរឿង Sleeping Beauty ដែលស័ក្ដិសមទៅនឹងតារាស្រីTaeyeon មែនទែន។
2.Sunny និងម្ចាស់ក្សត្រិយ Ariel នៅក្នុងរឿង The Little Mermaid
ជាស្មារតីនៃការស្រឡាញ់ការច្រៀង មានភាពរស់រវើក និងរស្មីដែលនឹងភ្លឺទៅតាមសម្រេចក្ដីស្រមៃរបស់នាង ដូចជាតារាស្រី Sunny ម្នាក់នេះអ៊ីចឹងដែរ។
3.Tiffany និងព្រះនាង Rapunzel នៅក្នុងរឿង Tangled
តារាស្រីរូបនេះ នាងមានភាពរស់រវើក និងមានការព្យាយាម រហ័សរហួស មានលក្ខណៈស្រដៀងនឹងព្រះនាង Rapunzel។
4.Hyoyeon និងព្រះនាង Cinderella នៅក្នុងរឿង Cinderella
Hyoyeon ដូចជាព្រះនាង Cinderella នៅពេលដែលនាងរាំនៅពេលរាត្រីដែលមានព្រះអង្គម្ចាស់ជាច្រើនលង់ស្នេហ៍នឹងសម្រស់នាង។
5.Yuri និងព្រះនាង Jasmine នៅក្នុងរឿង Aladdin និងចង្កៀងទិព្វ
តារាចម្រៀងស្រី Yuri ជាតារាចម្រៀងមានចិត្តទូលាយ និងគំនិតបើកចំហសម្រាប់មនុស្សជុំវិញខ្លួន ព្រមទាំងមានភាពម្ចាស់ការលើខ្លួនឯងទៀតផង។
6.Sooyoung និងព្រះនាង Tiana នៅក្នុងរឿង The Princess and the Frog
នាងជាតារាស្រីដែលចូលចិត្តបំពេញសេចក្ដីត្រូវការរបស់ខ្លួនឯង ដូចជាអាហារដែលនាងឱ្យនិយមន័យថា អាហារ គឺពិភពលោកឆ្ពោះទៅកាន់ព្រះនាង Tiana។
7.Yoona និងព្រះនាង Snow White នៅក្នុងរឿង Snow White and the Seven Dwarves
ភាពទន់ភ្លន់ និងស្នាមញញឹមនៅពេលស្រែកច្រៀង ជាអត្តចរិតរបស់ Yoona ប្រៀបបីដូចជាព្រះនាង Snow White ដែរ។
8.Seohyun និងព្រះនាង Belle នៅក្នុងរឿង Beauty and the Beast
ជាចុងក្រោយ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅមានទស្សនាវដ្តីកូរ៉េដ៏ល្បីមួយបានធ្វើការប្រៀបធៀបតារាស្រីរូបនេះ ទៅនឹងព្រះនាង Belle នៅក្នុងរឿង Beauty and the Beast ដែលមានអត្តចរិតស្រដៀងគ្នា៕