នៅឆ្នាំ2020 នេះ កុមារា Loic Chan បានចុះកិច្ចសន្យាជាមួយភ្នាក់ងារដោះដូរកីឡាករ ទទួលស្គាល់ដោយ FIFA ពីប្រទេសអេស្ប៉ាញ ដើម្បីធ្វើជាអ្នកតំណាងឱ្យរូបគេក្នុងការប្រកបអាជីពបាល់ទាត់ និងត្រូវធ្វើតេស្តនៅក្នុងក្លិបផ្សេងៗពីគ្នាទៀតនៅអេស៉្បាញ ប៉ុន្តែត្រូវបាន COVID-19 រារាំងអ្វីៗទាំងអស់ សម្រាប់ពេលនេះ ប៉ុន្តែរូបគេទើបតែបានធ្វើតេស្តនៅ RCD Mallorca រួចហើយ និងកំពុងរង់ចាំការឆ្លើយតបពីក្លិបខាងលើ។
កាលពីពេលកន្លងទៅនេះ កុមារា Loic Chan វ័យ 15ឆ្នាំ ដែលជាកូនកាត់ខ្មែរ-បារាំង ត្រូវបានក្លិបលីកកំពូលនៅអេស្ប៉ាញ RCD Mallorca ពេញចិត្ត និងកំពុងតែរៀបចំកុងត្រាជាមួយនឹងកីឡាករវ័យក្មេងរូបនេះ។
គួរបញ្ជាក់ដែរថា យុវជន Loïc Chan បច្ចុប្បន្ន កំពុងលេងឱ្យក្លិប Balma SC ក្បែរទីក្រុង Toulouse ជាមួយលីកយុវជន U15 Elite ដោយឪពុករបស់គេ គឺលោក Maurice Chan ដែលជាតួ Stunt(តួសម្ដែងជំនួស) ដ៏ល្បីល្បាញនៅប្រទេសបារាំង៕