ក្រុមហ៊ុន Facebook បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Gaming សម្រាប់ប្រព័ន្ធ Android ដែលកម្មវិធីនេះបានចេញផ្សាយមុនកាលកំណត់ដែល ដំបូងឡើយ Facebook គ្រោងចេញនៅខែមិថុនា។
កម្មវិធីនេះផ្តល់ភាពងាយស្រួលសម្រាប់អ្នកនិយមទស្សនា ឬចូលចិត្តលេងហ្គេមតូចៗនៅលើ Facebook ដែលអាចបើកបានឆាប់រហ័ស និងមិនស្មុគស្មាញក្នុងការស្វែងរកដូចមុន ដោយប្រើប្រាស់ App ដាច់ដោយឡែកពីកម្មវិធីមេតែម្តង។
The New York Times បានចេញផ្សាយថា ដោយមើលឃើញពីតួលេខកើនឡើងយ៉ាងលឿននៃអ្នកលេងហ្គេម ដែលមានដល់ 700លាននាក់ក្នុងចំណោម 2.5ពាន់លាននាក់នៃអ្នកប្រើប្រាស់សរុប ទើប Facebook សម្រេចបោះទុនធំ លើការវិនិយោគបង្កើត App នេះឡើងយ៉ាងឆាប់រហ័សបែបនេះ ណាមួយគឺដើម្បីសម្របទៅនឹងស្ថានភាព COVID-19 ដែលមនុស្សជាច្រើនកំពុងសម្ងំនៅផ្ទះផង។ ឥឡូវមានសម្រាប់តែ Android Version ប៉ុណ្ណោះ ដោយសម្រាប់ឧបករណ៍ iOS នឹងត្រូវបានចេញផ្សាយនាពេលឆាប់ៗខាងមុខនេះ៕