ក្រសួងមុខងារសាធារណៈបញ្ជាក់ថា កម្ពុជានឹងផ្អាកការជ្រើសរើសក្របខណ្ឌថ្មីសម្រាប់មន្ត្រីចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋនានាសម្រាប់ឆ្នាំ 2020នេះ។
ការផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីនេះ គឺកើតឡើងដោយសារតែផលប៉ះពាល់ពីវិបត្តិនៃជំងឺ covid-19 ដែលកំពុងបង្ករឱ្យមានបញ្ហាជាច្រើនលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏បានកាត់បន្ថយចំណាយរដ្ឋនានាដើម្បីប្រមូលថវិកាសម្រាប់ទប់ទល់នឹងផលប៉ះពាល់ដោយសារតែមេរោគឆ្លងដ៏សាហាវនេះដែរ៕