មួយរយៈនេះមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកឡើងស្រដៀងគ្នាថា តម្លៃភ្លើងក្នុងផ្ទះចាប់ផ្តើមកើនឡើងខ្លាំងជាងខែមុនៗ។ កត្តានេះត្រូវបានស្ថាប័នអគ្គិសនីកម្ពុជាបញ្ជាក់ថាអាចបណ្តាលមកពីការកើនឡើងនូវបរិមាណប្រើប្រាស់អគ្គិសនីក្នុងខែក្តៅ ឬអាចបណ្តាលមកពីបញ្ហាឧបករណ៍អេឡិចត្រូនិកនានាដែលឆ្លងភ្លើង ឬខូចជាដើម។
ដើម្បីជាវិធីសាស្រ្តក្នុងការជួយឱ្យការប្រើប្រាស់អគ្គិសនីសម្រាប់ប្រជាពលរដ្ឋមានភាពសន្សំសំចៃ និងចំណេញច្រើនជាងមុន អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញវិធីសាស្រ្តមួយចំនួនដើម្បីជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់អគ្គិសនីដូចតទៅ៖
1.ឆ្នាំដាំបាយ
– គួរជ្រើសរើសទំហំដែលសមរម្យសម្រាប់គ្រួសារនីមួយៗ
– ជៀសវាងបើកគម្របឆ្នាំងពេលបាយមិនទាន់ឆ្អិន
– ដកខ្សែភ្លើងចេញពេលបាយឆ្អិន
- កង្ហារ
– សម្អាតកង្ហារឱ្យបានញឹកញាប់
– ជ្រើសរើសទំហំកង្ហារដែលសមល្មមនឹងតម្រូវការ
– ដកខ្សែភ្លើងពេលឈប់ប្រើ
- អំពូលភ្លើង
– គួរប្តូរមកប្រើអំពូលដែលស៊ីភ្លើងតិចដូចជាអំពូល LED ជាដើម
– សម្អាតអំពូល ចានអំពូល ឱ្យបានញឹកញាប់
- ម៉ាស៊ីនត្រជាក់
– ធ្វើការសម្អាតម៉ាស៊ីនត្រជាក់រាល់ 6ខែម្តង
– កុំយករបស់ក្តៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
– កម្រិតសីតុណ្ហភាពកុំឱ្យត្រជាក់ពេក អាចត្រឹម 25អង្សារសេ
– ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំង ឬទំហំបន្ទប់
– បិទទ្វារ និងបង្អួចនៅពេលដែលម៉ាស៊ីនត្រជាក់កំពុងដំណើរការ
- ឆ្នាំងអ៊ុត
– អ៊ុតខោអាវច្រើនតែម្តង កុំអ៊ុតខោអាវតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់សើមពេក
– រលាស់ខោអាវមុនហាល ដើម្បីកាត់បន្ថយកុំឱ្យមានភ្លឺច្រើនដែលធ្វើឱ្យអ៊ុតយូរ
- ម៉ាស៊ីនបោកខោអាវ
– ដាក់ខោអាវឱ្យច្រើនតាមដែលម៉ាស៊ីនកំណត់
– ត្រាំខោអាវមុនដាក់បោកជួយឱ្យសម្អាតបានស្អាតល្អ
7.កុំព្យូទ័រ
– បិទម៉ូនីទ័របើមិនប្រើលើសពី 10នាទី
– ជ្រើសរើសកុំព្យូទ័រសន្សំសំចៃអគ្គិសនី
– បិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់រយៈពេលយូរ (ច្រើនជាង 30នាទី)
- ទូទឹកកក
– ដាក់ទូទឹកកយ៉ាងតិច 15សង់ទីម៉ែត្រពីជញ្ជាំង
– ជ្រើសរើសទំហំទូទឹកកកដែលសមរម្យ ហើយកុំក្លាស្សេរបស់ដែលមិនចាំបាច់
– ជ្រើសរើសកន្លែងដាក់ទូទឹកកកដែលឆ្ងាយពីរបស់ដែលមានចំហាយក្តៅ
– ជៀសវាងបើកទូទឹកកកញឹកញាប់
- ទូរទស្សន៍
– កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៊ូតុងបិទទូរទស្សន៍តែម្តង ហើយដកខ្សែភ្លើងចេញបើឈប់មើល
– ដាក់ទូរទស្សន៍ឱ្យឃ្លាតពីជញ្ជាំង 10សង់ទីម៉ែត្រ និងកន្លែងដែលមានខ្យល់ចេញ ចូល
10.កុំសៀវដាំទឹក
– ដាំទឹកក្នុងចំណុះដែលត្រូវការប្រើ
– ដកខ្សែភ្លើងចេញពេលទឹកពុះ
– សម្អាតកំសៀវដាំទឹកឱ្យស្អាតជានិច្ច ជៀសវាងការថយចុះនៃកម្តៅកំសៀវ៕