ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញរបាយការណ៍មួយថា រកឃើញមេរោគចូលក្នុង Email ច្រើនជាង 18លាន ជារៀងរាល់ថ្ងៃពាក់ព័ន្ធនឹងព័ត៌មានកូវីដ-19។
តួលេខនេះ ត្រឹមតែ 1សប្ដាហ៍ចុងក្រោយនេះប៉ុណ្ណោះ នៅពេលដែលក្រុម Hackers មានបំណងវាយប្រហារមកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
ទោះបីជាយ៉ាងនេះក៏ដោយ Google ក៏បានដឹងមុនដែរ និងបានបន្ថែមប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ និងបានប្រាប់ឱ្យអ្នកប្រើប្រាស់ បង្កើនការប្រុងប្រយ័ត្ន មុននឹងចុចលើ link ណាមួយ សូមមើលឱ្យបានជាក់ ចៀសវាងការខាតបង់ណាមួយ។
រំឭកផងដែរថា មិនមែនត្រឹមតែ Google ប៉ុណ្ណោះទេ តែនៅមានក្រុមហ៊ុនធំៗជាច្រើនទៀត ហើយក្នុងនោះក៏មានអង្គការ WHO មួយដែរ ដែលបានរងគ្រោះនៅក្នុងអំឡុងពេលវិបត្តិ កូវីដ-19 នេះ៕