Zoom បានក្លាយជាកម្មវិធីល្បីភ្លាមមួយរំពេច នៅពេលផ្ទុះឡើង ស្របគ្នានឹងការផ្ទុះជំងឺកូវីដ-19 ដែលតម្រូវឱ្យមនុស្សទាំងអស់ត្រូវស្ថិតនៅដោយឡែកពីគ្នា ដើម្បីកាត់បន្ថយការឆ្លងជំងឺនេះ។ ពេលនេះចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃឡើងដល់ជាង 200លាននាក់ ដែលមុនការផ្ទុះជំងឺមានត្រឹម 10លាននាក់ប៉ុណ្ណោះ។
យ៉ាងណា ថ្មីៗនេះគេបានរកឃើញថា មានប្រមាណ 53ម៉ឺនaccounts ត្រូវបាន Hacker លួចបានលេខសម្ងាត់ និងអ៊ីមEល ហើយយកទៅដាក់លក់នៅលើវេបសាយរបស់ក្រុមពួក Hacker ។
(File) ទិន្នន័យមួយសំណុំ ដែលមានដាក់លក់លើទីផ្សារខ្មៅងងឹត ត្រូវបានប្រទះឃើញដោយក្រុមហ៊ុនសុវត្ថិភាព Cyble ដោយប្រើប្រាស់ព័ត៌មានទាំងនេះ។ អ្នកដទៃចូលទៅកាន់បន្ទប់ប្រជុំផ្ទាល់ខ្លួនរបស់គណនីណាមួយ ក្នុងកម្មវិធី Zoom និងដំណើរការការប្រជុំនោះ ពួកគេ(ពួក Hacker )អាចអញ្ជើញអ្នកដទៃឱ្យចូលរួមបាន ដោយបន្លំខ្លួនធ្វើជាម្ចាស់គណនី។
Hacker អាចប្រើប្រាស់ឧបករណ៍ឈ្មោះថា OpenBullet ដែលអាចយកឈ្មោះគណនី និងលេខសម្ងាត់ ដែលគេលួចបាន ទៅសាកល្បង Log-In ចូលវេបសាយផ្សេង។ ពេលនោះវាអាចបើកដៃឱ្យ Hacker អាចបង្កប់មេរោគតាមរយៈការអញ្ជើញសម្រាប់អំពើទុច្ចរិតនានា។
ឧបករណ៍នេះ គឺរងការប៉ះពាល់ខ្លាំងបំផុតចំពោះអ្នកដែលប្រើប្រាស់ឈ្មោះគណនី និងលេខសម្ងាត់ដូចគ្នាសម្រាប់ប្រព័ន្ធផ្សេងៗគ្នា។ មកទល់ពេលនេះដែរ គេនៅមិនទាន់ឃើញមានការឆ្លើយតបពីក្រុមហ៊ុន Zoom នៅឡើយទេ៕