កាលពីព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020 សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)) បានប្រកាសជាផ្លូវការក្នុងបណ្តាញសង្គមរបស់ខ្លួនថា កីឡាករខ្សែបម្រើ សញ្ជាតិបែលហ្ស៊ិកក្នុងក្លិប Shandong Luneng របស់លីកកំពូលចិនបានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ-19។
មកទល់នឹងពេលនេះ អតីតកីឡាករបាល់ទាត់របស់ក្លិប Manchester United រូបនេះ បានជាសះស្បើយពីជំងឺកូវីដ-19 និងបានចេញពីមន្ទីរពេទ្យមកស្នាក់នៅផ្ទះវិញហើយ ដោយឆ្លងកាត់ការព្យាបាលអស់រយៈពេល 3សប្តាហ៍នៅមន្ទីរពេទ្យ ក្នុងប្រទេសចិន។
គួរបញ្ជាក់ដែរថា អំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ Fellaini ជារឿយៗ រូបគេតែងតែបង្ហោះសារថា សុខភាពរបស់គេនៅតែល្អធម្មតា ហើយថែមទាំងបានហាត់ប្រាណក្នុងមន្ទីរពេទ្យទៀតផង៕