នៅក្នុងបណ្តាញសង្គម រូបភាពក្នុង Instragram អ្នកស្រី Nadine Goncalves ដែលត្រូវជាម្ដាយរបស់ Neymar បានបង្ហោះរូប 1សន្លឹកនៅលើបណ្ដាញសង្គម ជាមួយដៃគូថ្មីឈ្មោះថា Thiago Ramos។
មិត្តប្រុសថ្មីរបស់អ្នកស្រីម្នាក់នេះ គឺមានវ័យត្រឹមតែ 22ឆ្នាំប៉ុណ្ណោះ និងអាយុថេមទាំងប្អូន Neymar ដល់ទៅ 6ឆ្នាំទៀតផង។ ភ្ជាប់ជាមួយនឹងរូបភាពនោះ អ្នកស្រីបានសរសេររៀបរាប់ថា “រឿងដែលមិនគួរឱ្យជឿ វាពិតជាមិនងាយពន្យល់ឡើយ ប្រសិនបើយើងនៅរស់”។
គួរបញ្ជាក់ថា បន្ទាប់ពីបែកបាក់ពីស្វាមីលោកស្រីមក លោកតែងតែបានទាក់ទងជាមួយនឹងកំលោះម្នាក់នេះ ហើយNeymar ក៏មិនបានជំទាស់អ្វីដែរ ថែមទាំងបើមានពេលទំនេរខ្លះកូន(Neymar) និងមិត្តប្រុសកំលោះវ័យក្មេងរបស់អ្នកស្រី តែងតែជួបគ្នាជាញឺកញយទៀតផង៕