ឆ្លៀតពេលទំនេរពីការហ្វឹកហាត់ដោយខ្លួនឯង អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ឃឹម ឌីម៉ា បានបញ្ចេញវីដេអូថ្មីមួយ កាលពីពេលកន្លងទៅ បង្ហាញអំពីវិធីផលិតរបាំងមុខ ដើម្បីការពារខ្លួនស្របពេលដែលមានការញាំញីដោយវិបត្តិកូវីដ-19។
ខាងក្រោមនេះជាវិធីសាមញ្ញមួយរបស់កីឡាករប្រដាល់ជើងខ្លាំងកម្ពុជា ឃីម ឌីម៉ា ដែលបង្រៀនពីរបៀបធ្វើរបាំងមុខស្រួលៗ និងចំណាយថវិកាតិចទៀតផង ដើម្បីទុកប្រើប្រាស់នៅពេលចេញទៅក្រៅ ដូចជាទៅផ្សារជាដើម។
គួរបញ្ជាក់ផងដែរថា ក្រៅពីការងារជាកីឡាករប្រដាល់ រូបគេក៏មានមុខងារជាមន្ត្រីសមត្ថកិច្ចមួយរូប នៅកងរាជអាវុធហត្ថផងដែរ ដោយកាលពីពេលថ្មីៗនេះ រូបគេទើបតែបរិច្ចាគប្រាក់ខែ 1ផ្នែក ជូនទៅដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹង កូវីដ-19ទៀតផង៕