កុមារាសញ្ជាតិខ្មែរ-បារាំង Loic Chan វ័យ 14ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈវីដេអូបង្ហាញសមត្ថភាព ដែលត្រូវបានគេចែករំលែកតៗគ្នានៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយដឹងថា កុមារារូបនេះ ជាកូនរបស់តារាសម្ដែងខ្មែរ-បារាំង Maurice Chan ដែលជាតារាសម្ដែងក្បាច់គុនដ៏ល្បីឈ្មោះមួយរូប។
បន្ទាប់ពីបាត់មុខមួយរយៈធំ នៅពេលនេះគេកំពុងតែចរចា ដើម្បីស្វែងរកលទ្ធភាពក្នុងការផ្ទេរទៅលេងឱ្យក្លិប RCD Mallorca នៅក្របខ័ណ្ឌ La Liga នេះបើតាមការបញ្ជាក់ពីលោក Maurice Chan ដែលជាឪពុកបង្កើតរបស់ Loic Chan។
លោក Maurice Chan បានឱ្យដឹងថា កូនរបស់លោកមានក្តីស្រមៃ ចង់ពាក់អាវជម្រើសជាតិកម្ពុជា ហើយលោកសង្ឃឹមថា កូនប្រុសរបស់លោក នឹងអាចជាប់ជម្រើសជាតិកម្ពុជា នាពេលអនាគត៕