កុមារា Marco Antonio សញ្ជាតិប្រេស៊ីល ត្រូវបានគេឱ្យរហស្សនាមថា ជា Ronaldo សម័យថ្មី ដែលត្រូវបានគេស្គាល់តាមរយៈវីដេអូលេងបាល់យ៉ាងឡូយ ពូកែដូចជាកីឡាករអាជីព និងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្តាញសង្គមតាមរយៈវីដេអូរបស់គេ។
អូនតូចរូបនេះ ជាហ្វ៊ែនរបស់ក្លិបបាល់ទាត់ធំៗល្បី2 គឺ Real Madrid និង Bacelona ហើយបានបង្ហើបប្រាប់សារព័ត៌មានថា គេមានក្តីស្រមៃថា នឹងទៅលេងនៅក្នុងក្លិបទាំង2 នេះ នាពេលអនាគត។
ទោះជាជួបបញ្ហាជំងឺរលាកពោះវៀនមែន តែឪពុករបស់គេគិតថា កូនរបស់គាត់ កើតមកមានទេពកោសល្យខាងបាល់ទាត់ស្រាប់ និងជាកាដូពីធម្មជាតិ។ ក្ដីស្រមៃរបស់ Marco ចង់ក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់។ Marco Antonio ចាប់ផ្ដើមមានអ្នកស្គាល់តាមរយៈវីដេអូត្រែះបាល់នៅក្នុងផ្ទះ ទទួលបានអ្នកចូលមើល 12លានដងលើ Instagram៕