ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសនៅព្រឹកនេះដោយជំរុញឱ្យមានការអន្តរាគមន៍ពីធនាគារជាតិនៃកម្ពុជា ចំពោះគ្រឹះស្ថានឯកជនដែលរងផលប៉ះពាល់ដោយសារតែបញ្ហា Covid-19 និងជំរុញឱ្យម្ចាស់ទីតាំងដែលជួលអគារឱ្យគ្រឹះស្ថានអប់រំជួយបញ្ចុះតម្លៃ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងដែលចេញនៅព្រឹកថ្ងៃទី 13 ខែមេសា ឆ្នាំ2020នេះបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ម្ចាស់ទីតាំងដីដែលត្រូវបានជួលសម្រាប់ដំណើរការគ្រឹះស្ថានសិក្សាមួយចំនួនឱ្យបញ្ចុះតម្លៃឈ្នួលតាមភាពជាក់ស្តែង ដើម្បីដោះស្រាយបន្ទុកមួយចំនួនដែលរងផលប៉ះពាល់ពីជំងឺ covid-19 និងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។
នៅក្នុងនោះដែរក្រសួងអប់រំ ក៏បានអំពាវនាវផងដែរដល់ធនគារជាតិនៃកម្ពុជា សូមធ្វើអន្តរាគមន៍ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលបានផ្តល់ប្រាក់កម្ចរីដល់គ្រឹះស្ថានសិក្សាមួយចំនួន សូមឱ្យពិចារណាបញ្ចុះអត្រាការប្រាក់ និងពន្យារការទូទាត់សំណងទៅតាមលទ្ធភាព ដើម្បីដោះបន្ទុកមួយចំនួនដែលរងផលប៉ះពាល់ពីជំងឺ covid-19៕