ពិតជាស្រស់ស្អាតណាស់ សុគន្ធ និសា គ្រងឈុត «ត្នោតខ្មែរប្រសិទ្ធសិរី» បង្ហាញពីគុណតម្លៃដើមត្នោត ជារុក្ខជាតិដ៏មានប្រយោជន៍។
អ្នកនាង សុគន្ធ និសា ខណៈគ្រងឈុតដែលមានឈ្មោះថា «ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី» ដែលជាការច្នៃដោយសម្អាងការ ប្រសិទ្ធសិរី ធ្វើឲ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែរ ដែលរុក្ខជាតិដ៏មានប្រយោជន៍របស់ដូនតាខ្មែរផងដែរ។
នៅលើបណ្ដាញសង្គមរបស់ ប្រសិទ្ធ សិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី9 ខែមេសា ឆ្នាំ2020 អមដោយកំណាព្យមួយឃ្លា ដែលបង្ហាញពីដើមត្នោតខ្មែរ។ រូបថតជាច្រើនសន្លឹករបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និង ឈុតដែលបានច្នៃឡើង ដោយមានការចែកចាយគួរឲ្យសរសើរនោះផង ដោយសារតែឈុតនេះ ទាក់ទាញ ហើយជាឈុតដែលកែច្នៃឡើងដើម្បីបង្ហាញពីគុណតម្លៃរបស់ដើមត្នោត ដែលគេចាប់អារម្មណ៍ច្នៃឡើង ទាំងមិននឹកស្មានដល់៕