ក្រុមហ៊ុន Google បានចេញបម្រាមមួយ ហាមឃាត់មិនឱ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធីសន្និសីទតាមអនឡាញ Zoom នោះឡើយ។
ក្រុមហ៊ុនដដែលខាងលើ បានលើកហេតុផលថា ក្រុមហ៊ុនមានការព្រួយបារម្ភលើសុវត្ថិភាព ដែលបញ្ហាផ្នែកសុវត្ថិភាពនេះ កាន់តែបន្តកើនឡើង ចាប់តាំងពី Zoom បានក្លាយជាកម្មវិធីពេញនិយមជាងគេ អំឡុងការផ្ទុះមេរោគកូវីដ-19។
កាលពីសប្ដាហ៍មុន Google បានផ្ញើអ៊ីមែលទៅប្រាប់បុគ្គលិក អំពីការហាមឃាត់នេះ ដោយបានប្រាប់ថា បុគ្គលិកណាដែលបានដំឡើងកម្មវិធី Zoom លើម៉ាស៊ីនដែលផ្ដល់ដោយ Google នោះប្រាកដជានឹងលែងអនុញ្ញាតឱ្យ Zoom ដំណើរការបានតទៀតហើយ។
គួររំឭកផងដែរថា Google ក៏មានកម្មវិធីមួយឈ្មោះ Meet ដែលស្រដៀងនឹង Zoom ដូចគ្នាដែរ ដោយជាផ្នែកមួយនៃផលិតផល G Suite ដើម្បីមកប្រកួតប្រជែងនឹង Zoom៕