ជំនួយការសាស្រ្តាចារ្យម្នាក់ បានចែករំលែកព័ត៌មានអំពីគុណសម្បត្តិនៃម៉ាស់ថ្មីនេះធៀបនឹងម៉ាស់ស្តង់ដារ N95។ ប្រទេសចិន បានបង្កើត “ម៉ាស់ប្រឆាំងវីរុស អេឡិចត្រូស្តាទិក” ដែលមាន “ឧបករណ៍បន្សុទ្ធខ្យល់”។
ម៉ាស់ថ្មីនោះ គឺជាស្នាដៃរបស់សាលាវិស្វកម្មមេកានិក និងអគ្គិសនី នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអេឡិចត្រូនិក ស៊ីអាន។
លោកសាស្រ្តាចារ្យ Tong Xufeng និយាយថា មេរោគកូវីដ-19 មិនអាចរស់រាននៅក្នុងខ្យល់តែមួយមុខបានទេ វារីករាលដាលជាចម្បង ដោយភ្ជាប់ខ្លួនវាទៅនឹងភាគល្អិតតូចៗ។
ដូច្នេះ មេរោគដំបូងបំផុតត្រូវតែតោងអ្វីមួយសិន ដែលខ្លូនវា មានអង្កត់ផ្ចិតនៃភាគល្អិតបែបនោះ ដែលជាធម្មតាមានទំហំតូចជាង PM 2.5 ឬប្រហែលនឹង 1មីក្រុង។
លោកនិយាយថា “គុណប្រយោជន៍នៃម៉ាស់ថ្មីនេះ គឺភាគច្រើនវាអាចច្រោះយកភាគល្អិតដែលមានអង្កត់ផ្ចិតតិចជាង 1មីក្រុង។ ក្រោយស្រូបយកភាគល្អិតទាំងនោះ ម៉ាស់នេះនឹងប្រើកាំរស្មី និងតុងស្យុងខ្ពស់ដើម្បីសម្លាប់មេរោគ។ ប្រសិនបើអ្នកប្រើម៉ាស់ធម្មតាដែលត្រងភាគល្អិតទំហំ PM 2.5 ពួកវានឹងមិនច្រោះភាគល្អិតតូចជាង 2,5 មីក្រុងទេ”។
មុនពេលផ្ទុះមេរោគកូវីដ-19 នៅពេលសាលារៀនបិទទ្វារនៅស៊ីអាន ដោយសារតែមានផ្សែងអ័ព្ទខ្លាំង ក្រុមអ្នកស្រាវជ្រាវរបស់លោក តុង ស៊ូហ្វេង បានផលិតម៉ាស់នេះឡើង ដើម្បីការពារប្រឆាំងនឹងភាគល្អិតតូចៗ និងធូលីដី។
លោក និយាយថា ក្រុមរបស់លោកបានដាក់ពាក្យទៅមន្ទីរពាក់ព័ន្ធរួចហើយ ដើម្បីបញ្ជាក់អំពីការអនុញ្ញាតលើម៉ាស់ថ្មីប្រឆាំងនឹងមេរោគនេះ ហើយបច្ចុប្បន្នកំពុងរង់ចាំការផ្ទៀងផ្ទាត់ និងការយល់ព្រម។ ទន្ទឹមនឹងនេះការផលិតម៉ាស់ទ្រង់ទ្រាយធំ ក៏កំពុងត្រៀមរួចរាល់ហើយដែរ។
ម៉ាស់នេះត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។ ម៉ាស់ថ្មីនេះរំពឹងដាក់លក់លើទីផ្សារក្នុងរយៈពេលប្រហែល 2ខែទៀត។