កម្មវិធីឈ្មោះថា Covid-19 Sounds ដែលលោកអ្នកអាចចុចចូលបានតាមលិងក៍ www.covid-19-sounds.org ហើយស្វាគមន៍ទទួលអ្នកចូលរួមទាំងអស់ ទាំងអ្នកដែលមានសុខភាពប្រក្រតី និងមិនប្រក្រតី។
បច្ចុប្បន្នក្រុមស្រាវជ្រាវ កំពុងប្រកាសរកអ្នកស្ម័គ្រចិត្តឱ្យធ្វើការបញ្ជូននូវទិន្នន័យជាសំឡេងនៃការដកដង្ហើម ក្អក និងការនិយាយ ដើម្បីធ្វើតេស្តពិសោធផ្ទាល់ជាមួយការវិភាគសំឡេងទាំងនោះ ក្នុងការកំណត់រោគសញ្ញាបានឆាប់រហ័សលើអ្នកដែលបានឆ្លង។
របាយការណ៍ទិន្នន័យសំឡេងដែលទទួលបានទាំងអស់ អ្នកវិទ្យាសាស្ត្រនឹងយកទៅស្រាវជ្រាវ ដើម្បីសម្រេចឱ្យចេញជា App ដំណើរការផ្លូវការមួយក្នុងថ្ងៃខាងមុខ។
ក្រុមខាងលើក៏បានបង្កើត App មួយស្រដៀងគ្នានេះដែរ ដែលមានឈ្មោះថា “COVID Symptom Tracker” ដែលបើកឱ្យប្រើប្រាស់សម្រាប់ពលរដ្ឋនៅអង់គ្លេស ធ្វើការតាមដានស្ថានភាពសុខភាពរបស់ពួកគេប្រចាំថ្ងៃ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំពេញបែបបទព័ត៌មានមួយចំនួន និងការបញ្ជូនសំឡេងធ្វើតេស្ត ទាំងប្រភេទសំឡេងក្អក និងដកដង្ហើម ដើម្បីឱ្យអ្នកជំនាញធ្វើការត្រួតពិនិត្យ៕