វីរបុរសរបស់ក្លិប Barcelona កីឡាករខ្សែប្រយុទ្ធ Ronaldinho ត្រូវបានអាជ្ញាធរប្រទេសប៉ារ៉ាហ្គាយ អនុញ្ញាតឱ្យទៅនៅក្នុងសណ្ឋាគារជាបណ្តោះអាសន្នសិន និងត្រូវបានគេដឹងថា Ronaldinho និងបងប្រុសរបស់គេ បានបង់ប្រាក់អស់ 1.5លានដុល្លា ដើម្បីធានាថា ពួកគេនឹងមិនរត់ទៅណា។
ដូចនេះ Ronaldinho នឹងត្រូវស្ថិតក្រោមការឃុំខ្លួនក្នុងបន្ទប់ នៅឯសណ្ឋាគារ Palmaroga ក្នុងទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ។ អតីតកីឡាកររបស់ក្លិប Barcelona និងបងប្រុស ត្រូវបានអនុញ្ញាតឱ្យចេញពីពន្ធនាគារ បន្ទាប់ពីជាប់អស់រយៈពេល 32ថ្ងៃ ជាមួយនឹងការប្រឈមដាក់ទោស 6ខែ។
គួររំឭកដែរថា កីឡាកររូបនេះត្រូវបានប៉ូលិសប្រទេសនេះឃាត់ខ្លួន ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងត្រូវបានអាជ្ញាធរប្រទេសនេះឃាត់ខ្លួនទុកនៅក្នុងសណ្ឋាគារមួយកន្លែង៕