4នាក់បងប្អូនបានក្លាយជាអ្នកមានដោយសារតែក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនផលិតចំណីសត្វ និងចិញ្ចឹមសត្វធំជាងគេបង្អស់មួយនៅក្នុងពិភពលោក។
ឱពុករបស់ពួកគេ គឺលោក Chia Ek Chor ជាមួយនឹងបងប្អូនប្រុសម្នាក់ទៀត គឺលោក Choncharoen Chiaravanont បានបើកហាងលក់គ្រាប់ពូជដែលនាំចូលពីប្រទេសចិន ទៅឱ្យកសិករថៃក្នុងឆ្នាំ1921។
ក្នុងចំណោមបងប្អូន4នាក់ក្នុងគ្រួសារលោក Choncharoen Chiaravanont កូនពៅឈ្មោះ Dhanin Chearavanont (ក្នុងរូបភាពខាងលើ) ធ្លាប់ធ្វើជាប្រធាន និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP អស់រយៈពេល48ឆ្នាំ រហូតដល់គាត់បានលាឈប់កាលពីឆ្នាំ2017 ប៉ុន្តែ គាត់នៅតែជាប្រធានជាន់ខ្ពស់ដដែល។
កូនប្រុសច្បងរបស់លោក Dhanin Chearavanont គឺលោក Soopakij និងកូនពៅ Suphachai បច្ចុប្បន្នគឺជាប្រធាន និង CEO របស់ក្រុមហ៊ុន CP។ ក្នុងខែមីនា ឆ្នាំ2020នេះ CP Group បានទទួលជោគជ័យក្នុងការដេញថ្លៃទិញសាខាក្រុមហ៊ុន Tesco នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ក្នុងទំហំទឹកប្រាក់10.6ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុន CP Group ត្រូវបានទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិក ចាត់ទុកជាមហាសេដ្ឋីលេខ1នៅប្រទេសថៃ ដោយមានទ្រព្យសរុប 27.3ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីលំដាប់ទី2នៅប្រទេសថៃ គឺលោក Chalerm Yoovidhya អាយុ69ឆ្នាំ រកស៊ីក្នុងវិស័យផលិតភេសជ្ជពៅកម្លាំង។ លោកក៏ជាម្ចាស់1រូបរបស់ក្រុមហ៊ុន Red Bull Thailand ផងដែរ។ មហាសេដ្ឋី Chalerm Yoovidhya មានទ្រព្យសរុប 20.2ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីលំដាប់លេខ3នៅប្រទេសថៃ គឺលោក Charoen Sirivadhanabhakdi មានទ្រព្យសរុប10.8ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលគេស្គាល់ច្រើនជាងគេរបស់លោក គឺក្រុមហ៊ុន Thai Beverage ដែលមានស្រាបៀរ Chang beer នាំមុខ៕
ប្រភព៖ សារព័ត៌មានបរទេស