កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ Tottenham Hotspur នៃលីកកំពូលអង់គ្លេស Premier League បានអនុញ្ញាតឱ្យកីឡាករ Son Heung-min សញ្ជាតិកូរ៉េខាងត្បូង ត្រឡប់ទៅស្រុកកំណើតសិន អំឡុងពេលលីកសម្រាកបណ្តោះអាសន្ននេះ។
កាលពីដំបូងឡើយមូលហេតុដែលធ្វើឱ្យកីឡាកររូបនេះ ត្រូវត្រឡប់ទៅស្រុកកំណើតវិញ ត្រូវបានក្លិបបញ្ជាក់ថា ជាមូលហេតុផ្ទាល់ខ្លួន ខណៈដែលអ្នកគាំទ្រភាគច្រើនគិតថា ជាការទៅព្យាបាលរបួសដៃ ដែលមិនទាន់ជាសះស្បើយ។
គួររំឭកដែរថា កីឡាកររូបនេះ ត្រូវបានប្រទេសកំណើតរបស់គេ(កូរ៉េខាងត្បូង) លើកលែងកាតព្វកិច្ចយោធា ក្រោយពីបានជួយឱ្យក្រុមជម្រើសជាតិកូរ៉េ ឈ្នះមេដាយមាសអូឡាំពិក ដូចដែលបានសន្យាជាមួយរដ្ឋកូរ៉េខាងត្បូង តែក្រោមច្បាប់របស់ប្រទេសកូរ៉េខាងត្បូងដែលបានចែងថា មុនពេលអាយុ 28ឆ្នាំ អ្នកត្រូវបំពេញកាតព្វកិច្ចកងទ័ពរយៈពេល 21ខែ ប៉ុន្តែអ្នកអាចរួចខ្លួន ប្រសិនបើមានការលើកលែងណាមួយ តែក៏នៅតែទាមទារឱ្យចូលបម្រើបញ្ចប់ ក្នុងរយៈពេលខ្លី 4សប្ដាហ៍ដែរ។