ក្លិបបាល់ទាត់ Valencia នៃលីកកំពូលអេស្ប៉ាញ La Liga គ្រោងនឹងធ្វើការហ្វឹកហាត់ឡើងវិញនៅ 2សប្តាហ៍ទៀត ទោះបីជាប្រទេសអេស្ប៉ាញមិនទាន់មានការស្រាកស្រាន្តពីជំងឺកូវីដ-19 នេះក៏ដោយ ខណៈដែលកីឡាកររបស់ខ្លួនបានជាសះស្បើយពីជំងឺរាតត្បាតមួយនេះទាំងអស់ហើយ។
កីឡាករ 5នាក់របស់ក្លិប Valencia ដែលធ្វើតេស្ដឃើញវិជ្ជមាន ក្នុងនោះសុទ្ធតែជាកីឡាករក្នុងក្រុមធំទាំងអស់ ដែលរួមមាន Ezequiel Garay, Jose Gaya និង Eliaquim Mangala ផងដែរ។
គួរបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះប្រទេសអេស្ប៉ាញក្លាយជាប្រទេសចំណាត់ថ្នាក់លេខ3 ដែលមានអ្នកឆ្លងវីរុសនេះច្រើនជាងគេបង្អស់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីតាលី និងស្ថិតនៅលើប្រទេសចិនទៀតផង៕