Skip to content

កូវីដអែបកៀន!! មាន សូនីតា កុងត្រាផលិតផលថ្មី ក្នុងស្ថានភាពស្ដារប្រាក់​ចំណូល​បន្ថែម

តារាស្រី មាន សូនីតា ត្រូវបានប្រកាសថា នាងទើបតែ​កុងត្រា​ខាង​លើ​រយៈ​ពេល​3ឆ្នាំជាមួយក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ និងរូបរាងកាយមួយ កាលពីពេលថ្មីៗនេះ ដែលតម្លៃខ្លួនបានខ្ទង់​ជិត 10ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ស្របពេលដែលម្នាក់ៗភ័យខ្លាចការបាត់បង់ប្រាក់ចំណូលប្រចាំខែមួយចំនួន ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ19។

មាន សូនីតា បានអះអាងប្រាប់អ្នកសារព័ត៌មានថា នាងបានចុះកុងត្រា 3ឆ្នាំជាមួយក្រុមហ៊ុន TRE ដែលចែកចាយផលិតផលថែរក្សារាងកាយមាន 2 ផលិតផលគឺ​ដំណាប់ និង​សំបុក​ត្រចៀក​កាំ។ នាងថា បើ​និយាយ​ពី​អារម្មណ៍​វិញ គឺ​មាន​ទាំង​ពីរ គឺ​សប្បាយ​ចិត្ត​បង…ភ័យ​ផង…ព្រោះ​ជា​ការងារ​ទី​1​ជាមួយ​ក្រុមហ៊ុន​ផ្នែក​អនឡាញ មិន​ដឹង​ថា អាច​ធ្វើ​ឱ្យ​គេ​បាន​ប៉ុណ្ណា អី​ប៉ុណ្ណី​ទេ ព្រោះ​ជា​ការងារ​ដំបូង…។ នាងថា នាង​ពិត​ជា​រីករាយ​ចំពោះ​កិច្ច​ព្រមព្រៀង​ការងារ​ខាង​លើ​ជាមួយ TRE គ្រា​នេះ ព្រោះខណៈស្ថានភាពវឹកវរនេះ ការងារថ្មីនេះប៉ះប៉ូវ​ខ្លះ​លើ​ការ​ធ្លាក់​ចុះ​ចំណូល​ដោយ​សារ​វិបត្តិ​មេរោគ​សាហាវ​ដែល​បាន និង​កំពុង​គំរាម​កំហែង​ពិភព​លោក។

បើតាមសម្ដីរបស់ សូនីតា ក៏បានបញ្ជាក់ថា តាម​ពិត​ដោយ​ទៅ​ប្រាក់​ចំណូល​របស់​នាង​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដែរ តាំង​ពី Covid-19 បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ព្រោះ​ថា​ការងារ​សិល្បៈ​របស់​នាង​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ ឬ​លើក​ពេល ហើយ​មុខ​ជំនួញ​លើ​គម្រោង “ស្រឡាញ់” របស់​នាង​ក៏​ប៉ះពាល់​ដូច​គ្នា គ្រាន់​តែ​ថា ការ​ប៉ះពាល់​នោះ នៅ​កម្រិត​អាច​គ្រប់​គ្រង​បាន។ ម្យ៉ាង​ទន្ទឹម​ការ​ប៉ះ​ពាល់​លើ​អាជីព និង​អាជីវកម្ម​ដែល​ដំណើរ​ការ​រួច​ហើយ​នោះ នាង​ក៏​រំលេច​បាន​សមិទ្ធផល​ថ្មី​ខ្លះ​ៗ​ដែរ ទើប​នាង​មិន​លំបាក​ខ្លាំង។ ជាក់​ស្ដែង​នេះ គឺនាងព្រមព្រៀង​កុង​ត្រា​ការងារជាមួយក្រុមហ៊ុន1​ឆ្នាំ​ម្ដង រហូត​ដល់​គ្រប់ 3ឆ្នាំ​នៃ​ការ​ឯកភាព​រវាង​គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *