សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារចម្លងវីរុសកូវីដ19 ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី 10នាក់
ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងការចូលរួមការពារការចម្លងវីរុសកូវីដ១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បន្ថែមលើវិធានការនានាដែលយើងទាំងអស់គ្នាបាន និងកំពុងតែអនុវត្ត ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជនរួម (រថយន្ត Bus និង Mini bus) ដែលផ្ទុកអ្នកដំណើរច្រើនលើសពី 10នាក់ ដូចខាងក្រោម៖
-បើកបង្អួចរថយន្ត ឱ្យខ្យល់ចេញ-ចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
-លើកទឹកចិត្តឱ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុនៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ19 ផងដែរ
-ត្រវសំអាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ និងជូតអាល់កុល តាមធ្នាក់កៅអី
-ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឱ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
-ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោគសញ្ញា ដូចជា ផ្តាសាយ ត្រវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព។
ក្រសួងសុខាភិបាល សួមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូរីដ19 ហើយក្រសួងកំសូមអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកដំណើរទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកកាត់ផ្កាច់ការចម្លងវីរុសកូវីដ19 ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងទៅសហគមន៍របស់យើង៕