ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលម៉ិញនេះបានចេញលិខិតថ្មីមួយដើម្បីជូនដំណឹងទៅគណៈអភិបាលរាជធានីខេត្តទាំងអស់ឱ្យផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណទូទាំងប្រទេសជាបណ្ណោះអាសន្ន។
នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ក្នុងស្មារតីរួមបង្ការ និងទប់ស្កាត់ការរីករាលដាល covid-19 ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើឱ្យអាជីវកម្មក្លិបហាត់ប្រាណនៅទូទាំងប្រទេសផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី 02 ខែមេសា ឆ្នាំ2020 រហូតស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់៕