ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញអ្នកឆ្លងមេរោគផ្លូវដង្ហើមប្រភេទថ្មីកូវីដ19 ចំនួន4 នាក់បន្ថែម
ដែលធ្វើឲ្យអ្នកសរុបកើនឡើងដល់114នាក់។
ក. បុរសជនជាតិបារាំងអាយុ 67ឆ្នាំ និងស្ត្រីជនជាតិបារាំងអាយុ 67ឆ្នាំ វិជ្ជមានវីរុសកូវីដ19
ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ បុគ្គលទាំងពីររូបនេះ ជាអ្នកទេសចរ
បារាំងនៅក្នុងក្រុមជាមួយអ្នកទេសចរបារាំងជាង 30នាក់ ដែលមួយចំនួនធំបានរកឃើញមានវីរុសកូវីដ
19ក្នុងពេលកន្លងទៅនេះ។
ខ. ស្ត្រីអាយុ 59ឆ្នាំ ជនជាតិបារាំង វិជ្ជមានវីរុសកូរីដ19 (ជាអ្នកនៅក្នុងចំណោមក្រុមទេសចរ
បារាំងចំនួន 4នាក់ផ្សេងពីក្រមខាងលើ ដែលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជមានវីរុសកូវីដ19
ចំនួន 4នាក់ ដំបូងគេ) ត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ។
គ. បុរសអាយុ 40ឆ្នាំ ជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូរីដ19 ជាអ្នកដំណើរស្នាក់នៅបណ្តោះ
អាសន្ននៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្ត
កំពង់ចាម។ បុរសរូបនេះ ជាក្រុមមកធ្វើការងារសាសនាមានគ្នាចំនួន 8នាក់ ដែលចំនួន 8នាក់
លើកមុន បានរកឃើញមានវីរុសកូវីដ19 នៅស្រុកកងមាសនេះដែរ។
ក្រុមការងាររបស់ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយ
នឹងបន្តជម្រាបជូនដល់បងប្អូនសាធារណជន ប្រសិនបើមានរកឃើញករណីវិជ្ជមានវីរុសកូរីដ19 ថ្មីណា
ផ្សេងទៀត៕