
ទោះបីជាគ្រប់ក្លិបទាំងអស់ រួមទាំងក្លិបខ្លួនផង ដែលទទួលរងឥទ្ធិពលនៃវិបត្តិកូវីដ-19ក៏ដោយ ក៏ក្លិប Real Madrid នៅតែប្រកាន់ជំហរបើកប្រាក់ខែឱ្យគ្រប់បុគ្គលិកក្លិបរបស់ខ្លួន ទៀងទាត់ពេញលេញដដែល។ដោយសារតែក្លិបនេះទទួលបានប្រាក់ចំណេញច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Perez ទទួលបានប្រាក់ចំណេញទៅលើទីផ្សារដោះដូរកីឡាករ រហូតដល់ 320លានអឺរ៉ូឯណោះ ក្នុងរយៈពេល 11ឆ្នាំមកនេះ ដែលចំនួនទឹកប្រាក់នេះ គ្រប់គ្រាន់ល្មមសម្រាប់ក្លិបចំណាយ។
ខាងក្លិបក៏បានបន្ថែមទៀតដែរថា ក្រៅពីប្រាក់ខែកីឡាករហើយ ក្លិបនៅមានថរិកាបម្រុងទុកជាច្រើនរយលានដុល្លារទៀត សម្រាប់បម្រុងទុកទិញកីឡាករក្នុងរដូវកាលក្រោយទៀតផង៕
