វីដេអូឃ្លិបកំប្លែងខាងក្រោមនេះ កំពុងតែធ្វើឱ្យមានចំណាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គម ដោយវាបានទាក់ទាញមនុស្សចូលមើលរាប់លានដង។
ឃ្លិបវីដេអូនេះត្រូវបានថតដោយប្ដី-ប្រពន្ធមួយគូដែលជាអ្នកជិតខាងរបស់បុរសក្នុងវីដេអូ។ ប្ដីប្រពន្ធ1គូ គឺ Nicholas Murray និង Madeline Mai-Davies ថតបានសកម្មភាពនេះ នៅឯទីរួមស្រុក Stevenage ក្នុងតំបន់ Hertfordshire នៃប្រទេសអង់គ្លេស។
ឃ្លីបវីដេអូននេះបានបង្ហាញអំពីសកម្មភាពរបស់បុរសម្នាក់ដែលបន្លំខ្លួនជារុក្ខជាតិ ដើម្បីអាចចេញទៅក្រៅទិញរបស់របរចាំបាច់។ ប៉ុន្តែ ប្រហែលជាមិនចង់ជួបអ្នកណាម្នាក់ គាត់ក៏សម្រេចចិត្តតុបតែងខ្លួនបែបនេះ។
ក៏ប៉ុន្តែ យោងទៅលើសកម្មភាពរបស់គាត់ ហាក់ដូចជាបង្កប់ភាពកំប្លែង និងបញ្ហាដែលគាត់ រួមនឹងអ្នកជិតខាងក៏ដូចជាមនុស្សទូទៅកំពុងចួបប្រទះនៅក្នុងវបត្តិសុខភាព COVID-19នេះ។ វីដេអូនេះ ត្រូវបានគេចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គម TikTok។
ប្រភព៖ Daily Mail/Youtube