ជាធម្មតាកម្មវិធី Final Cut Pro X គឺមានតម្លៃ 300ដុល្លារ ហើយកម្មវិធី Logic Pro X មានតម្លៃ 300ដុល្លារ ប៉ុន្តែដោយសារការរាតត្បាតនៃមហាមេរោគ COVID-19 បានធ្វើឱ្យមនុស្សជាច្រើនមិនអាចទៅធ្វើការ ឬបំពេញការសិក្សានៅក្នុងក្រុមហ៊ុនបាន ដូច្នេះហើយទើប Apple បានសម្រេចបើកឱ្យប្រើប្រាស់កម្មវិធីជំនាញ តម្លៃរាប់រយដុល្លារខាងលើនេះដោយមិនគិតលុយ។
យោងតាមប្រភពពី Apple បានសរសេរក្នុងសេចក្ដីប្រកាសដូច្នេះថា៖ “យើងសង្ឃឹមថា អតិថិជនរបស់យើងដែលនៅផ្ទះ ហើយចង់រៀនអំពីអ្វីថ្មីនោះ អាចនឹងសាកល្បងការដាក់ឱ្យប្រើប្រាស់សាកល្បងនេះដោយមិនគិតលុយ” កម្មវិធីជំនាញកាត់តវីដេអូ Final Cut Pro X និងកាមេរ៉ាផលិតចម្រៀង Logic Pro X របស់ Apple ក្នុងពេលប៉ុន្មានថ្ងៃទៀត នឹងមានបើកឱ្យសាកល្បងប្រើប្រាស់រយៈពេល 90ថ្ងៃ។
កម្មវិធី Final Cut Pro X គឺមានបើកឱ្យសាកល្បងប្រើឥតគិតលុយរយៈពេល 30ថ្ងៃរួចមកហើយ ប៉ុន្តែសម្រាប់ Logic Pro X នៅមិនទាន់មាននៅឡើយ។
អ្នកដែលកំពុងស្ថិតនៅក្នុងការប្រើប្រាស់សាកល្បង 30ថ្ងៃ របស់ Final Cut Pro X នឹងទទួលបានរយៈពេលសាកល្បងបន្ថែមទៀត៕