Skip to content

លីកនៅអឺរ៉ុបទាំងអស់ ប្រហែលជានឹងត្រូវរំសាយចោល ប្រសិនបើមិនអាចលេងឡើងវិញបាននៅក្នុងខែមិថុនា

កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2020 នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងការវិវឌ្ឍ នៃវិស័យបាល់ទាត់របស់ទ្វីបអឺរ៉ុបទាក់ទងនឹងការរាតត្បាតរបស់វីរុសកូវីដ19 ដោយបាននិយាយទៅដល់ស្ថានភាពធ្ងន់ធ្ងរបំផុតនៃទ្វីបអឺរ៉ុប ដោយបានប្រកាសថា លីកទាំងអស់អាចនឹងត្រូវរំសាយចោលទាំងអស់។

ជម្រើស​រំសាយ​នេះ ​ក្នុង​ករណី​ស្ថានការណ៍​កាន់​តែ​ដុនដាប​ទៅ​ ហើយ​ក្របខ័ណ្ឌ​បាល់ទាត់​ទាំង​អស់ ​មិន​អាច​ចាប់​ផ្ដើម​ប្រកួតឡើង​វិញ​បាននៅ​ចុង​ខែ​មិថុនា។​ ​រៀងរាល់​រដូវ​កាល​ ​នៅ​ចុង​ខែ​ឧសភា​ ក្របខ័ណ្ឌ​នីមួយ​ៗ​នៅ​អឺរ៉ុប ​បាន​ចប់​អស់​ទៅ​ហើយ​ ដូច្នេះសម្រាប់​រដូវ​កាល​នេះ ​​បើ​ចុង​ខែ​មិថុនា​ នៅ​មិន​ទាន់​បាន​លេង​ទៀត​នោះ ​គឺ​ UEFA អាចនឹង​រំសាយ។​

គួរបញ្ជាក់ដែរថា វីរុសកូវីដ19 បានរាតត្បាតមកដល់អឺរ៉ុបកាន់តែខ្លាំងឡើងៗ ចាប់តាំងពីដើមខែមីនាមកម្ល៉េះ ដោយសរុបមកទល់នឹងពេលថ្ងៃត្រង់ថ្ងៃទី31 ខែមីនាម្សិលមិញនេះ មានអ្នកឆ្លងទូទាំងសកលលោកជិត 1លាននាក់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *